សន្តិសុខសង្គម
អគ្គិភ័យឆេះចម្ការពូជឈើធ្នង់១០ហិកតា នៅស្រុកស្វាយលើ
កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ ខេត្តសៀមរាប បានសហការគ្នាជួយពន្លត់ភ្លើងឆាបឆេះចម្ការពូជឈើធ្នង់ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិចតា ដោយសារតែភ្លើងរាលពីស្រែរបស់ប្រជាពលរដ្ឋដុតទុកចោល កាលពីវេលាម៉ោង១៤និង៣០នាទី រសៀលថ្ងៃ២ ខែកុម្ភះ ឆ្នាំ២០២៣ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ ។

តាមការបញ្ជាក់របស់លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន មានករណីភ្លើងឆេះក្នុងចម្ការពូជឈើធ្នង់ លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីសុំការជួយអន្តរាគមន៍ ហើយត្រូវបានលោក អៀង ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើ បានចាត់ឲ្យកម្លាំងចម្រុះ ដើម្បីចុះទៅជួយអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះរាលក្នុងចម្ការពូជឈើធ្នង់ ។

លោកបានបន្តថា ក្នុងនោះមានកងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានបញ្ជាឲ្យថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចុះដល់ទីតាំងដែលភ្លើងកំពុងឆេះរាលដាល ហើយបានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងឆេះរាលដាលខ្លាំង និងកម្លាំងមួយចំនួនបានកាច់មែកឈើដើរវាយពន្លត់កាត់មុខភ្លើងកុំឲ្យឆាបឆេះរាលដាលទៅមុខ ។ លោកបានបញ្ជាក់ថា ការចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះក្រុមការងារបានប្រើអស់រយៈពេលជាង២ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងពន្លត់បានជាស្ថាពរនៅវេលាម៉ោង១៧និង២០នាទីនាថ្ងៃដដែល ។

លោកបានបន្តទៀតថា ករណីបង្កជាភ្លើងឆេះរាលដាលចូលចម្ការពូជឈើធ្នង់នេះ គឺបណ្តាលឆេះចេញពីដីស្រែរបស់តាក្របី (មិនស្គាល់នាមត្រកូល) ដែលនៅខាងត្បូងក្រៅក្រវាត់ព្រំចម្ការ ហើយទំហំនៃភ្លើងឆាបឆេះចម្ការពូជឈើធ្នង់ បាន បណ្តាលខូចខាតប្រមាណជា១០ហិកតា។

គួររម្លឹកផងដែរថា នារដូវប្រាំងនេះភ្លើងឆេះព្រៃអាចកើតឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រកបធ្វើស្រែចម្ការ នៅជាប់តំបន់ជម្រកព្រៃឈើ ក៏ដូចជាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយរួមសហការគ្នាការពារកុំឲ្យកើតមានឡើងភ្លើងឆេះព្រៃ និងផ្ទះសម្បែងរបស់ពលរដ្ឋដោយនេះជារដូវក្តៅហួតហែង គឺងាយបង្កឲ្យមានហានីភ័យកើតឡើង ។ ម៉្យាងទៀតករណីនេះក៏បង្កឡើងពីជនខិលខូចមួយចំនួនតែងតែមានគំនិតមិនល្អ ដុតព្រៃដើម្បីវាតយកព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ៕
អត្ថបទ៖ គឿន វ៉េត


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


