សន្តិសុខសង្គម
ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីសុំឪពុកម្តាយទៅលេងសង្ក្រាននៅសាលារៀន
ក្មេងប្រុសម្នាក់ក្រោយពីសុំឪពុកម្តាយទៅលេងសង្ក្រាននៅសាលារៀន បែជាប្រទះឃេីញលង់ទឹកស្លាប់ក្នុងស្រះទឹកទៅវិញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង១០នាទីសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រះវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វាសនា រ៉ាយុទ្ធ ប្រុសអាយុ៩ឆ្នាំ ស្នាក់នៅបុរីពិភពថ្មីកំបូល៣ ភូមិថ្នដា សង្កាត់កន្ទោក ខណ្ឌកំបូល។ តាមប្រភពពីឪពុកក្មេងរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកេីតហេតុកូនរបស់គាត់(ជនរងគ្រោះ)សុំមកលេងសង្ក្រាននៅសាលារៀនស្ងួនពេជ្រ លុះនៅវេលាម៉ោង១១ព្រឹកដោយមិនឃេីញទៅផ្ទះវិញគាត់ក៏ដេីររកដែរតែមិនឃេីញ ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង១រសៀលថ្ងៃខែដដែលក៏ឃេីញកង់ និងស្បែកជេីងកូនរបស់គាត់នៅមាត់ស្រះក្នុងវត្តស្ងួនពេជ្រទេីបរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងជេីងទឹកនៃអង្គភាព៩១១ជួយអន្តរាគមន៍ទើបរកឃេីញក្មេងរងគ្រោះ។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


