សន្តិសុខសង្គម
ដឹងមូលហេតុដែលកូនមន្ត្រីសាលាស្រុកអង្គរជ័យយកកាំភ្លើងអាកា បាញ់បងស្រីថ្លៃនិងបងស្រីជីដូនមួយស្លាប់
កំពត ៖ ហេតុការណ៍ខ្មាំងកាំភ្លើងបាញ់ប្រហារមួយបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យស្ត្រី ១នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះបន្ទាន់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយបានរងរបួសធ្ងន់ចំដើមទ្រូង។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាឱ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុភ្លាមៗ។
ពេលទៅដល់កម្លាំងជំនាញបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្នត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ដោយឡែក ជនរងគ្រោះទាំងពីរនាក់ រួមមាន៖ *ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងជីដូនមួយជាជនសង្ស័យ) ត្រូវចំនួន០២គ្រាប់ ស្លាប់នៅនឹងកន្លែងកើតហេតុ *ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃជនសង្ស័យ) រងរបួសចំនួន២ គ្រាប់ ត្រូវបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានប្រាប់ឱ្យដឹងថា មូលហេតុគឺជនសង្ស័យមានគំនុំខឹងជាមួយបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ សឹង រ៉ាត់


-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


