Connect with us

សន្តិសុខសង្គម

មន្ត្រីនគរបាលម្នាក់បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ដ ដោយសារជំងឺប្រចាំកាយ និងបញ្ហាគ្រួសារ

បានផុស

នៅ

មន្ត្រីនគរបាលម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ដ ខណៈដែលឳពុកជនរងគ្រោះបញ្ជាក់ថា កូនរបស់មានជំងឺប្រចាំកាយ និងមានបញ្ហាក្នុងគ្រួសារ។

ករណីបាញ់សម្លាប់ខ្លួនឯងដោយមន្ត្រីនគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីនគរបាលស្រុកកំពង់រោទ៍ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សៅ ទិត្យរីណា ភេទប្រុស អាយុ​៣៦ឆ្នាំ មានមុខរបរជានគរបាលជាតិ និងមានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមការពិនិត្យស្រាវជ្រាវពីមន្ត្រីជំនាញ ជនរងគ្រោះបានយកកាំភ្លើងខ្លី ម៉ាក(CZP07)​ពណ៌ខ្មៅ បាញ់ចំសៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

បើតាមចម្លើយរបស់ឈ្មោះ សៅ សាមាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាឪពុករបស់សពបានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនមានជំងឺប្រចាំកាយ ហើយព្យាបាលអស់ជាច្រើនឆ្នាំមកហើយ តែមិនបានធូរស្រាលនោះទេ ណាមួយមាន​បញ្ហាក្នុងគ្រួសារ ធ្វើឱ្យការរស់នៅផ្សេងគ្នាមួយរយៈផងដែរ។

បើផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងការស្ដាប់ចម្លើយសាក្សីបំភ្លឺ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ដោយសារអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម