សន្តិសុខសង្គម
ច្បាប់ចរាចរណ៍ថ្មីដាក់ពិន័យធ្ងន់លើអ្នកបើកបរប្រើគ្រឿងញៀន រំពឹងអនុម័តមុនរដ្ឋាភិបាលអាណត្តិថ្មី
សេចក្ដីព្រៀងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមាន ១២ ជំពូក និង ៩០ មាត្រា ត្រូវបានរៀបចំធ្វើរួចចប់សព្វគ្រប់ និងបានបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីហើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ដោយលោកសង្ឃឹមថា ច្បាប់ចរាចរណ៍ថ្មីនេះ នឹងអាចឆ្លងផុតសភា មុនការបង្កើតអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ហើយថា ច្បាប់ថ្មីនេះ នឹងរឹតបន្តឹងខ្លាំងលើអ្នកបើកបរប្រើប្រាស់គ្រឿងញៀន។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «ច្បាប់ចាស់អត់មានផ្លូវល្បឿនលឿន ឥឡូវមានផ្លូវល្បឿនលឿន ចំណុចនេះក៏បញ្ជូលក្នុងច្បាប់ ចំពោះការរឹតបន្តឹងជាពិសេសការប្រើគ្រឿងញៀន បើយើងត្រូតពិនិត្យឃើញគឺគាត់បាត់បង់សុពលភាពបើកបររថយន្ត ៦ ខែ ទៅ ១ ឆ្នាំ បានអនុញ្ញាតឱ្យបើកបរឡើងវិញ»។

ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះមានច្រើនទៀតដូចជា តម្រូវឱ្យអ្នកបើកបរធ្វើតេស្តរកសារធាតុញៀនជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ ដូចជាការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


