Connect with us

សន្តិសុខសង្គម

ព័ត៌មានបឋម៖ មានករណីផ្ទះអាវុធនៅក្រុងព្រះសីហនុ

បានផុស

នៅ

ព័ត៌មានបឋម៖ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងជាង ៦ព្រឹក មានករណីផ្ទះអាវុធមួយគ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គេបានប្រទះឃើញរថយន្ត ២ ទៅ ៣គ្រឿង ប្រដេញគ្នា ក្រោយ​មក​លឺសំឡេងផ្ទុះអាវុធឡើងមួយគ្រាប់ នៅម្តុំរង្វង់មូលតោពីរ រួចជនសង្ស័យក៏បានបើករហូតមកដល់ផ្សារលើ ហើយមានជនសង្ស័យម្នាក់កាន់កាំភ្លើងដើរចូលក្នុងផ្សារលើ ប្រជាពលរដ្ឋឃើញ​ ក៏ស្រែកថា ចោរៗ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាមៗ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ និងតាមចាប់ខ្លួនជនសង្ស័យជាជនជាតិចិន និង អាវុធខ្លីមួយដើម នៅព្រឹកថ្ងៃដដែលនេះ នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម