សន្តិសុខសង្គម
សាលាដំបូងខេត្តសម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ក្រោយព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់
សាលាដំបូងខេត្តរតនគីរីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានចោទប្រកាន់ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ឈ្មោះ លុយ ទី ដែលមានតួនាទីសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ផងនោះ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនបន្ទាប់ពីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់ សង្ស័យប្រតិកម្មជាមួយថ្នាំ។
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានកោះហៅឈ្មោះ លុយ ទីមកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានឃាត់ខ្លួនតែម្តង។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឱសថស្ថាន «ពន្លឺសុខភាព» បានទទួលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជ័រកៅស៊ូ ដែលមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះដោយបោកត្រូវចំដើមទ្រូងហើយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅឱសថស្ថានខាងលើ។
ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមប្តីគាត់អស់៤កំប្លោក ហើយថែមមួយកំប្លោកទៀត ប៉ុន្តែអ្នកជំងឺធ្វើទុកខ្លាំងក៏បានដកសេរ៉ូមចេញពីដៃ ក្នុងរយៈពេល៧ម៉ោង អ្នកជំងឺមិនបានធូរស្រាលសោះ។ ឃើញសភាពបែបនេះក្រុមគ្រួសារ បានសុំគ្រូពេទ្យយកអ្នកជំងឺចេញ តែប្រធានគ្រប់គ្រងនៅទីនោះមិនព្រមឲ្យយកអ្នកជំងឺចេញ ហើយថែមទាំងប្រាប់ថា គេចេះព្យាបាលហើយ។ ប៉ុន្តែអ្វីដែលក្រុមគ្រូ ពេទ្យឱសថស្ថាន «ពន្លឺសុខភាព» បានអះអាងនោះ មិនអាចជួយសង្គ្រោះជីវិតបានឡើយ ពោលគឺអ្នកជំងឺមានអាការៈធ្ងន់ធ្ងរប្រកាច់ទាំងដៃជាប់សេរ៉ូម រហូតដាច់ខ្យល់ស្លាប់ទើបព្រមឲ្យយកសពចេញទៅផ្ទះ។

តាមសេចក្ដីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា លោក លុយ ទី ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយ ករណីឃុបឃិតជាមួយបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់ មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្តីសម្រេចមួយដោយបិទបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ស៊ឹម សនឡៃ ដែលជាឪពុកក្មេករបស់ឈ្មោះ លុយ ទី។ ឱសថស្ថាន «ពន្លឺសុខភាព» លក់ថ្នាំពេទ្យ ឈរ ឈ្មោះដោយឱសថការី ស៊ឹម រតនា ប៉ុន្តែទទួលឲ្យអ្នកជំងឺចូលសម្រាកព្យាបាលជាហូរហែ ព្រោះនៅជាប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺរបស់លោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ដូច្នេះបុគ្គលិកធ្វើការនៅជាមួយគ្នាចល័តទៅមក៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


