Connect with us

សន្តិសុខសង្គម

ត្រឹម២ខែ ដើម​ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបល្បែងខុសច្បាប់ ៣០០ទីតាំង ឃាត់ខ្លួនជិត ៥០០នាក់

បានផុស

នៅ

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន ៣០០ទីតាំង លើ១៩ រាជធានីខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងរូបនេះថា ក្នុងចំណោមទាំង ៣០០ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន ៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោល គឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ ១៩៤នាក់។ លោកអះអាងថា ក្នុងចំណោម ៦៩ទីតាំង ដែលបញ្ជូនទៅតុលាការនេះក៏មាន Game Online ខុសច្បាប់ចំនួន ១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន ៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

លោកបន្ថែមថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង ៣០០ទីតាំង ដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន ២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិលើមនុស្សចំនួន ៣៣៩នាក់។

លោកបានបញ្ជាក់ថា អនុវត្តតាមបទបញ្ជា និងគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

គួរជម្រាបដែរថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោក និងទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ចាត់តាំងក្រុម​ជំនួយ​ការ​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និងថវិកា​ជូន​ដល់​គ្រួសារ​សព​​លោកព្រឹទ្ធាចារ្យ​​ គង់ ណៃ ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ជួន ណារិន្ទ៖​ រាល់​សមិទ្ធ​ផល​​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​​គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិសភាព ស្ថិរភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

គ្រឿង​ញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ខេត្តសៀមរាប

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម