សន្តិសុខសង្គម
បង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់ដកហូតវត្ថុតាងជាច្រើនប្រភេទ តែអនុញាតឲ្យជនល្មើសត្រឡប់ទៅផ្ទះវិញ
កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់មួយកន្លែងដោយបានធ្វើការដកហូតសត្វព្រៃជាច្រើនប្រភេទ។

ការចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងនៅផ្ទះមួយកន្លែងស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់បានបញ្ជាក់ថា ក្រោយពីមានការរស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ទើបកម្លាំងសមត្ថកិច្ចចម្រុះធ្វើការចុះបង្ក្រាបដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ការចុះបង្ក្រាបសត្វព្រៃខាងលើមានម្ចាស់ឈ្មោះ អូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចថាក្នុងការឆែកឆេរុករកវត្ថុតាងបទល្មើសសត្វព្រៃក្នុងទីតាំងលំនៅដ្ឋានខាងលើគ្រប់ទីកន្លែងទាំងក្នុង និងក្រៅបរិវេណលំនៅដ្ឋានបានប្រទះឃើញ និងដកហូតបណ្ដោះអាសន្នសត្វព្រៃ និងសំណាក់សត្វរួមមាន៖ កន្ទុយក្ងោក១កន្ទុយ ក្រពះប្រម៉ាក្រៀម៥ក្រពះ ស្នែងឈ្លូសជាប់ឆ្អឹងក្បាល១០ ស្នែង ស្នែងប្រើស៦ដុំ ចង្គូមជ្រូកព្រៃ៣៦ចង្កូម (ចែ) ក្រចកខ្លាឃ្មុំ ៤ក្រចក ធ្មេញជ្រូកព្រៃ៣៨ឆ្មេញ ស្វាក្រេសញី២ក្បាល។

ក្រោយរឹបអូសសំណាកសត្វព្រៃ និងនាំខ្លួនម្ចាស់ផ្ទះទៅកាន់រដ្ឋបាលព្រៃឈើខេត្តធ្វើកំណត់ហេតុទទួលការពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញាសម្រេចអោយជនល្មើសត្រឡប់ទៅលំនៅដ្ឋានវិញដោយពុំមានការឃុំខ្លួននោះឡើត៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


