ព័ត៌មានអន្ដរជាតិ
ប៉ូលិស វៀតណាម ចាប់ខ្លួនស្ត្រីម្នាក់ដែលលួចដឹកជញ្ជូនសត្វកម្រចំនួន ១១ ក្បាល
នៅថ្ងៃពុធ ទី២៥ ខែតុលា ប៉ូលិសទីក្រុង Tuy Hoa នៃខេត្ត Phu Yen ភាគនិរតីនៃប្រទេសវៀតណាម បានចោទប្រកាន់ស្ត្រីម្នាក់ពីបទដឹកជញ្ជូនសត្វកម្រចំនួន ១១ ក្បាលដោយខុសច្បាប់ ។
ស្ត្រីនោះមានឈ្មោះថា Le Thi Du អាយុ ៣៩ ឆ្នាំ នាងត្រូវប៉ូលិសចាប់ខ្លួន ខណៈពេលកំពុងដឹកសត្វទាំង ១១ ក្បាល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ។

សត្វកម្រដែលនាង Thi Du លួចដឹកមានដូចជា សត្វពង្រូល ២ ក្បាល ស្ដេចពស់វែងមួយក្បាល ពស់កណ្ដុរឥណ្ឌាមួយក្បាល បង្គួយ ៥ ក្បាល និងសត្វស្ការ ២ ក្បាល ។
បន្ទាប់ពីស្ទាក់ចាប់រួចហើយ ប៉ូលិសក៏បានប្រគល់សត្វទាំងអស់ទៅឲ្យមជ្ឈមណ្ឌលសង្គ្រោះ អភិរក្ស និងអភិវឌ្ឍន៍សត្វនៅឧទ្យានជាតិ Cuc Phuong ភាគខាងជើងប្រទេសវៀតណាម ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ បុរសម្នាក់ប្រឈមនឹងការផាកពិន័យ ពីបទរាវខ្យងជិតផុតពូជនៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


