សន្តិសុខសង្គម
បង្រ្កាបទីតាំងកែច្នៃ និងជួញដូរគ្រឿងញៀនរឹបអូសថ្នាំញៀនជាង១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកណ្តាល បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងកែច្នៃ និងជួញដូរគ្រឿងញៀនចំនួន២ទីតាំង ដោយឃាត់ខ្លួនជនល្មើស៤នាក់ រឹបអូសថ្នាំញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លើគោលដៅចំនួន២ ដោយគោលដៅទី១ នៅផ្ទះលេខ៣២២ ផ្លូវបេតុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគោលដៅទី២ នៅខុនដូរដឺប្លេស បន្ទប់លេខ៩១០ ជាន់ទី៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាជនជាតិខ្មែរមានឈ្មោះ សា រ៉ហ្សាន ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ សា ម៉ាត់សាត ភេទប្រុស អាយុ២៧ឆ្នាំ ឈ្មោះ ហៃ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ។

កម្លាំងជំនាញក៏បានរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៤៩៤៥,៧១ ក្រាម គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ៨៥,៦៤ក្រាម គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICY) ទម្ងន់ ១០៤៨,៦០ក្រាម គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៦៦,៧០ក្រាម សារធាតុគីមីផ្សំ ទម្ងន់សរុប ៦៨៦៨៧១,៥២ក្រាម (៦៨៥គីឡូ ៣៧១,៥២ក្រាម) វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៦១៤៦,៦៥ក្រាម (១៦គីឡូ ១៤៦,៦៥ក្រាម) និងឧបករណ៍ និងសម្ភារ:ផលិតមួយចំនួនធំ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


