ព័ត៌មានអន្ដរជាតិ
នាវាកងទ័ពជើងទឹកឥណ្ឌាបុកសាឡាងដឹកអ្នកដំណើរស្លាប់មនុស្ស១៣នាក់
យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ដោយសារនាវាកងទ័ពជើងទឹកឥណ្ឌាបានបុកសាឡាងដឹកអ្នកដំណើរបណ្ដាលឲ្យលិចនៅឆ្នេរសមុទ្រក្នុងរដ្ឋធានី Mumbai។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP។

បើតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង១០០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
នៅពេលកើតហេតុនាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿងបានបាត់បង់ការគ្រប់គ្រង ខណៈពេលដែលកំពុងធ្វើការសាកល្បងម៉ាស៊ីននៅកំពង់ផែ Mumbai ដោយសារបញ្ហាម៉ាស៊ីន បានបណ្ដាលឲ្យទៅបុកជាមួយសាឡាងដឹកអ្នកដំណើរ បន្ទាប់មកបានក្រឡាប់លិចចូលទឹក។ សាឡាងដឹកអ្នកដំណើរឯកជននេះមានឈ្មោះថា Neelkamal កំពុងធ្វើដំណើរឆ្ពោះទៅកាន់រូងភ្នំ Elephanta ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅឆ្នេរសមុទ្រ Mumbaiមុនពេលកើតហេតុ។
បើតាមកងទ័ពជើងទឹកបាននិយាយថា អ្នកស្លាប់ទាំង១៣នាក់ រួមមានទាហានជើងទឹកម្នាក់ និងតំណាងពីរនាក់នៃក្រុមហ៊ុនផលិតឧបករណ៍ ដែលចូលរួមក្នុងការសាកល្បង។
ពាក់ព័ន្ធបញ្ហានេះលោក Modi ក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរូពី (ស្មើនឹង ២៣៥៦.៦៣ដុល្លារ) ពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រីសម្រាប់សាច់ញាតិបន្ទាប់របស់អ្នកស្លាប់ក្នុងឧបទ្ទវហេតុលិចទូកនេះ ហើយអ្នករបួសនឹងទទួលបាន ៥០០០០រូពី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


