សន្តិសុខសង្គម
ជីវភាពខ្វះខាតទៅចាប់កណ្តូបកណ្តុរ យកធ្វើម្ហូបនៅពេលយប់ ត្រូវពស់ស្រការចាស់ចឹកស្លាប់
បុរសម្នាក់ព្រោះតែជីវមានការខ្វះខាតខ្លាំងបានទៅចាប់កណ្តូបកណ្តុរ យកធ្វើម្ហូបនៅពេលយប់ត្រូវបានពស់ស្រការចាស់ចឹកស្លាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ នៅចំណុច វាលស្រែចំការ ក្នុងភូមិទ័ពសៀម ឃុំស្លាក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដោយមានជីភាពខ្វះខាតខ្លាំងរកព្រឹកខ្វះល្ងាច ទប់និងជីវភាពមិនគ្រប់បានចេញទៅវាលស្រែចំការ ដើម្បីឆ្លុះចាប់កណ្តូបកណ្តុរ ដូចសព្វដង យកមកធ្វើម្ហូបពេលកំពុងរកនោះ ត្រូវបានពស់ស្រការចាស់ចឹក ដោយសារនៅពេលយប់ ពុំមានអ្នកទៅជាមួយ អាចយកមកសង្គ្រោះនៅពេទ្យបានបណ្តាលឲ្យជនរងស្លាប់បាត់បង់ជីវិតតែម្តង។
មន្ត្រីមូលដ្ឋាន និងមន្ត្រីនគរបាលប៉ុស្តិ៍បានប្រាប់ឲ្យដឹងបន្តទៀតថា រងគ្រោះមានឈ្មោះដារ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ នៅភូមិកាប់ ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រុមគ្រួសារនៃសព ក្រោយពីបាត់ប្តីបាននាំកូនស្វែងរកប្តីនៅកន្លែងរកកណ្តូប កណ្តុរ នោះបានប្រទះឃើញប្តីដេកស្លាប់ហើយបានសែងយកមកផ្ទះរាយការណ៍ឲ្យមន្ត្រីជំនាញមកពិនិត្យសព។ ក្រោយពីពិនិត្យបានប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារពស់ចឹក។ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅថ្ងៃនេះតែម្តងដោយគ្មានលុយធ្វើបុណ្យ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


