សន្តិសុខសង្គម
រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយកំណត់ប្រភេទរថយន្ត។ ក្នុងករណីមិនអនុវត្តតាមណែនាំ រថយន្តទាំងនោះនឹងទទួលរងនូវការឃាត់ទុកដោយគ្មានកាលកំណត់។

តាមសេចក្តីណែនាំស្តីពី ការកែសម្រួលការធ្វើចរាចររបស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលរាជធានីភ្នំពេញបានអោយដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់ ដោយបានកំណត់តម្រាយផ្លូវ និងពេលវេលាធ្វើចរាចរសម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានីភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុងភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹក ក៏បានប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្តធុនធ្ងន់។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែសម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម៖
១. រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា២ប្រភេទ គឺប្រភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមារបស់រថយន្តកំណត់ត្រឹម ១៦ (ដប់ប្រាំមួយ)តោន អាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញបាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវគោរពពេលម៉ោងតម្រាយផ្លូវ និងភូមិសាស្ត្រ ៥ខណ្ឌដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់ដូចមានចែងលម្អិតក្នុងឧបសម្ព័ន្ធ”ក” ។ ប្រភេទទី២: រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុប អនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ អនុញ្ញាតឱ្យធ្វើចរាចរបានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញនៅពេលយប់ចាប់ពីម៉ោង ០៩:០០ នាទីយប់ រហូតដល់ ម៉ោង ០៥:០០ នាទីព្រឹក ប៉ុន្តែហាមធ្វើចរាចរទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រ ៥ខណ្ឌ គឺខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេងកង និងទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចមានចែងលម្អិតក្នុង ឧបសម្ព័ន្ធ”ខ”។

២. ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់លិខិតអនុញ្ញាតជាអាទិភាពដោយឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ។
៣. សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។
៤. ចំពោះរថយន្តដែលត្រូវធ្វើចរាចរចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញដែលមានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូលផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ។
៥.ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រថយន្តនឹងទទួលរងនូវការឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្តអំពីការធ្វើចរាចរដឹកជញ្ជូនក្នុង រាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


