សន្តិសុខសង្គម
យុវជនម្នាក់បើករថយន្តបុកកង់បីឥណ្ឌានៅខណ្ឌទួកគោក ព្យាយាមបើករត់គេចត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាននៅខណ្ឌ៧មករា
ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តព្រុសមួយគ្រឿង រួមជាមួយអ្នករួមដំណើរ២នាក់ផ្សេងទៀត បានបុកកង់បីឥណ្ឌាពីក្រោយមិនព្រមដោះស្រាយ រួចព្យាយាមបើករត់គេចខ្លួនរហូតមកដល់ទឹកដីខណ្ឌ ៧ មករា ខាងក្រោយវត្តមង្គលវ័ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ទើបត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៣ នឹង ៥០នាទីរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងក្រោយវត្តមង្គលវ័ន តាមបណ្តោយផ្លូវលេខ ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទួលគោកបានឱ្យដឹងថា គាត់ឃើញរថយន្តមួយគ្រឿង ម៉ាក តូយូតា ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6615 បើកបរតាមបណ្តោយផ្លូវលេខ ៦០៨ ឆ្ពោះទៅផ្លូវត្រឡោកបែក ខណៈមកដល់ផ្លូវលេខ ៥៩៨ (ផ្លូវ ត្រឡោកបែក) ក៏ស្រាប់តែបុកម៉ូតូ នឹងកង់បីឥណ្ឌាពីក្រោយ អ្នកបើករថយន្តបានមិនព្រមចុះមកដោះស្រាយបែរជាព្យាយមបើករត់គេច។ ទើបភ្លាមៗនោះ គាត់បានជិះដេញតាមពីក្រោយតែរថយន្តមិនព្រមឈប់បែរជាន់ហ្គែរបន្ថែម បើកគេចរហូតមកដល់ក្រោយវត្តមង្គលវ័ន លើផ្លូវលេខ ១០៩ បានទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យម៉ូតូកៀបជាប់ជាមួយកាងរថយន្តខាងមុខ ធ្វើឱ្យទៅមុខលែងរួច ទើបប្រជាពលរដ្ឋ នឹងសមត្ថកិច្ចឃាត់បានយុវជនទាំង០៣នាក់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករាបានមកដល់ចំណុចកើតហេតុ នឹងធ្វើការឃាត់យុវជនទាំង០៣នាក់ រួមនឹងរថយន្តបង្ក យកមកអធិការនគរបាលខណ្ឌ ដើម្បីសម្របសម្រួលបញ្ចប់រឿង៕
អត្ថបទ ៖ ម៉េង




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ