ព័ត៌មានជាតិ
អាជ្ញាធរជាតិគីមី រកឃើញសារធាតុគីមីច្រើនប្រភេទបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម
នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានទម្លាយឱ្យដឹងថា អាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម។ ការរកឃើញនេះ បន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុល ដែលច្បាប់អន្តរជាតិបានហាមឃាត់។

លោកបានលើកឡើងបែបនេះ នៅចំពោះមុខតំណាងទូតបរទេសប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ស្តីពី“កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។
នាឱកាសនោះ លោកបានលើកឡើងនូវបញ្ហាបច្ចុប្បន្នភាពក្រោយមានការប៉ះទង្គិចនៅតាមព្រំដែនកន្លងមកនេះ ដោយបានរកឃើញសារធាតុគីមីច្រើនប្រភេទដែលគួរឱ្យចាប់អារម្មណ៍ដែលប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថាន ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តតាមដានយកចិត្តទុកដាក់ខ្ពស់។ លោកថ្លែងថា៖«យើងខ្ញុំបានរៀបចំក្រុមការងារជំនាញចុះទៅយកសំណាកតាមកន្លែងដែលយើងសង្ស័យ តាមកន្លែងដែលមានការរាយការណ៍កន្លងមកនេះ រកឃើញនូវសារធាតុជាច្រើនជាង ៧០ មុខដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង បញ្ហានេះជាចំណុច
រសើប»។

ក្រោយរកឃើញនេះ មន្រ្តីជំនាញបានរក្សាទុកសំណាកសម្រាប់ធ្វើកោសលវិច័យបន្ថែមទៀត ដើម្បីបូកសរុបថា តើសារធាតុនេះជាសារធាតុប្រភេទណា ខណៈកម្ពុជាកំពុងទាក់ទង អង្គការហាមឃាត់អាវុធគីមី (OPCW) ដើម្បីរៀបចំត្រួតពិនិត្យនិងសហការគ្នាធ្វើការលើរឿងនេះ។ លោកសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ។
ជាមួយគ្នានេះ លោកថ្លែងអំណរគុណចំពោះការររៀបចំវេទិកាខាងលើសម្រាប់ប្រមូលជំនួយដោះស្រាយបញ្ហានៅព្រំដែនលើវិស័យមីន ខណៈលោកស្នើដល់ម្ចាស់ជំនួយគិតគូរដោះស្រាយបញ្ហាសារធាតុគីមី ដែលកំពុងប៉ះពាល់ដីកសិកម្ម ជីវិតមនុស្ស សត្វ ទឹក និងបរិស្ថានជាដើម។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ៖«ការប្រើប្រាស់ដោយភាគីថៃនូវអាវុធគីមី និងផ្សែងពុលនេះ ដែលបច្ចុប្បន្នប៉ះពាល់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ ទាហាន សត្វ ទឹក និងបរិស្ថាន។ កម្ពុជាយើងបាននិងកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកអាវុធគីមីដើម្បីសិក្សាស្រាវជ្រាវបន្ថែម»។

កន្លងមក ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) លោក ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា ក៏បានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ណាមួយពី AAWC និងដៃគូអន្តរជាតិ ពិចារណាបង្កើតនូវក្រុមជំនាញការបរិស្ថាន ដើម្បីធ្វើការវាយតម្លៃ និងធ្វើតេស្តគុណភាពទឹក ដី និងបរិយាកាស នៅតំបន់ដែលរងគ្រោះ ដើម្បីពិនិត្យពីការបំពុល និងកំណត់នូវហានិភ័យចំពោះប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ដែលបង្កឡើងដោយថៃនៅក្នុងជម្លោះព្រំដែន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


