ព័ត៌មានជាតិ
មន្ត្រីជំនាញស្ទាក់ចាប់ប្រហិតសាច់ក្ដាមផ្ទុកសារធាតុគីមីហាមឃាត់ជាង ៤តោនលួចនាំចូលពីប្រទេសវៀតណាម
កម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាប និងស្ទាក់ចាប់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាតមួយគ្រឿង លួចនាំចូលប្រហិតសាច់ក្ដាមចំនួនជាង ៤តោនពីប្រទេសវៀតណាម មានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» (Borax) ។ ប្រហិតសាច់ក្ដាមទាំងនេះ ក៏នឹងត្រូវបានរៀបចំដុតបំផ្លាញចោលផងដែរនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានចាក់សំរាមក្រុងដូនកែវ ខេត្តតាកែវ។

ប្រតិបត្តិការស្ទាក់ចាប់រថយន្តនាំចូលប្រហិតសាច់ក្ដាមមានផ្ទុកសារធាតុគីមីហាមឃាត់នេះ ធ្វើឡើងនៅចំណុចភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញប្រហិតសាច់ក្ដាមចំនួន ៤១៦កេស ស្មើនឹង៤,១៦០គីឡូក្រាម ដែលត្រូវបានលួចនាំចូលពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ លទ្ធផលវិភាគបញ្ជាក់ថា ផលិតផលទាំងនេះមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

លោក លៀង សុភា ប្រធានសាខា ក.ប.ប. ខេត្តតាកែវ បានឱ្យដឹងថា សារធាតុ «ប៉ូរ៉ាក់» គឺជាសារធាតុគីមីហាមឃាត់ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ការប្រើប្រាស់ ឬទទួលទានអាហារដែលមានសារធាតុនេះ អាចបណ្ដាលឱ្យកើតជំងឺរបកស្បែក ប្រកាច់ ខ្សោយតម្រងនោម និងអាចឈានដល់ការខូចតម្រងនោមធ្ងន់ធ្ងរ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់សន្លាក់ និងឆ្អឹង ប្រព័ន្ធក្រពះពោះវៀន ប្រព័ន្ធដង្ហើម ប្រព័ន្ធសរសៃឈាមបេះដូង ថ្លើម និងប្រព័ន្ធប្រសាទផងដែរ។

អាជ្ញាធរជំនាញបានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពតាមច្បាប់ និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការចរាចរផលិតផលគ្មានគុណភាពនៅលើទីផ្សារ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


