ព័ត៌មានអន្ដរជាតិ
វៀតណាម យកសាច់ក្របីបន្លំជាសាច់គោជប៉ុន Wagyu ដាក់លក់ក្នុងតំបន់ធំៗ
នៅរសៀលថ្ងៃទី១៤ ខែតុលា នាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃប៉ូលិសក្រុងហាណូយបានប្រកាសថា ខ្លួនបានកាត់ទោស និងឃាត់ខ្លួនមនុស្ស៤នាក់ក្នុងក្រុមហ៊ុន Hida ដែលចាក់សារធាតុគីមីចូលទៅក្នុងសាច់ក្របីក្លែងក្លាយចំនួន ១៤ តោន ដើម្បីបំលែងទៅជាសាច់គោ WAGYU របស់ជប៉ុន ហើយដាក់លក់វានៅលើទីផ្សារធំៗក្នុងតម្លៃលើស ៥ ដងឯណោះ។

តាមការចុះផ្សាយពី vnexpress ការផ្ទៀងផ្ទាត់បឋមបង្ហាញថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក រហូតដល់ពេលចាប់ខ្លួន មុខសញ្ញាបានឃុបឃិតគ្នាផលិត និងប្រើប្រាស់សាច់ក្របីប្រមាណ ១៤តោន ដែលក្លែងធ្វើជាសាច់គោដ៏ប្រណិតរបស់ជប៉ុន។ សាច់ក្លែងក្លាយដ៏ច្រើននេះ ត្រូវបានរត់ពន្ធទៅកាន់ទីក្រុង និងខេត្តធំៗជាច្រើននៅទូទាំងប្រទេស រួមមានទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ។ ជាពិសេស វាក៏ត្រូវលក់ក្នុងទីផ្សារជាច្រើនកន្លែងដូចជា ភោជនីយដ្ឋាន BBQ / Hotpot និងហាងអហារប៊ូហ្វេធំៗ, ហាងលក់សាច់លំដាប់ខ្ពស់ ព្រមទាំងតាមផ្សារទំនើបខ្លះៗ។
ជាងនេះទៀតដែរ អាជ្ញាធរវៀតណាមបញ្ជាក់ថា មួយផ្នែកសាច់ក្លែងក្លាយ ត្រូវបានរៀបចំដើម្បីនាំចេញខុសច្បាប់ទៅកាន់ប្រទេសជិតខាងក្បែរៗនោះ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតពុំទាន់ដឹងច្បាស់នូវឡើយទេថា តើមុខសញ្ញាពិតជាបានចែកចាយមែនឬអត់នោះ។
ដោយឡែក តាមការសារភាពរបស់ម្ចាស់ក្រុមហ៊ុនបាននិយាយថា ខ្លួនទិញសាច់ក្របីគុណភាពទាបដែលនាំចូលពីប្រទេសឥណ្ឌា ក្នុងតម្លៃ ១២០,០០០ ដុង/គីឡូក្រាម (៤.៥៦ដុល្លារ)។ បន្ទាប់មក ក៏ចាក់បញ្ចូលវាដើម្បីបង្កើតជាសារធាតុរាវនិងខ្លាញ់ ដោយធ្វើការវេចខ្ចប់ផលិតផល ហើយដាក់ស្លាកថាជាសាច់គោ។ ចាប់តាំងពីពេលនោះមក សាច់គោត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី ៤០០.០០០ ដុង ដល់ ៦០០.០០០ ដុង/គីឡូក្រាម (១៦ទៅ ២៣ដុល្លារ)។
ក្នុងពេលចុះឆែកឆេរទីតាំងផលិត និងឃ្លាំង អាជ្ញាធរបានរឹបអូសសាច់សរុបចំនួន ៦៥ តោនបន្ថែម (រួមទាំងសាច់ក្របី និងសាច់គោក្លែងក្លាយ) និងគ្រឿងចក្រទាំងអស់ដែលប្រើសម្រាប់កែច្នៃ។ លើសពីនេះ ភ្នាក់ងារស៊ើបអង្កេតក៏បានរឹបអូសបានម្សៅចម្រាញ់ចំនួន ១៧តោន ដែលប្រើសម្រាប់ចាក់ចូលទៅក្នុងសាច់ក្របី ដើម្បីបង្កើតជាខ្លាញ់ដូចសាច់គោ Wagyu បោកប្រាស់អតិថិជន។
យ៉ាងណាមិញ ចំពោះលទ្ធផលនៃការពិនិត្យនៅវិទ្យាស្ថានជាតិធ្វើតេស្តបង្ហាញថា សំណាកសាច់គោ ២៤/២៩ ដែលរឹបអូសបាននៅក្រុមហ៊ុន Hida មានសារធាតុ DNA ក្របី។ ទីភ្នាក់ងារស៊ើបអង្កេតក៏កំពុងពិនិត្យមើលម្សៅចម្រាញ់ចំនួន ១៧ តោនផងដែរ ដើម្បីកំណត់ថា តើវាមានសារជាតិពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាពឬអត់?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មេប៉ូលិសជ្រើសដោយអតីតប្រធានាធិបតីកូរ៉េ ជាប់ពាក់ព័ន្ធរឿងក្ដីគ្រឿងញៀន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


