សន្តិសុខសង្គម
ACU សម្រេចបញ្ជូនខ្លួនប្រធានផ្សារទួលពង្រ និង បក្ខពួក ទៅកាន់តុលាការ
កាលពីល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនស្ត្រីប្រធានផ្សារទួលពង្រ និង មនុស្ស ៣ នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

បើតាម លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ឲ្យដឹងកាលពីយប់ថ្ងៃទី ២០ ឧសភា ថា ករណីសន្តិសុខផ្សារទួលពង្រ ដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ត្រូវបានគេចុះផ្សាយដ៏ច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គម ដែលសកម្មភាពរបស់ក្រុមសន្តិសុខនេះ ធ្វើឡើងតាមការបញ្ជារបស់ប្ដី-ប្រពន្ធប្រធានផ្សារ។

លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ជនសង្ស័យទាំង ៤ រូប រួមមាន ៖ ទី១.ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរប្រធានផ្សារទួលពង្រ។ ទី២.ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរជាងថតវីដេអូ។ ទី៣.ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។ ទី៤.ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។
លោកបន្តថា ជនសង្ស័យទាំង ៤ នាក់នេះ ជាប់សង្ស័យអំពីអំពើពុករលួយក្នុងបទល្មើស «ប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ មាត្រា ៨៩ និង មាត្រា ៩៧ នៃច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង ការសមគំនិត តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ»។
ក្រោយបញ្ចប់ការសួរនាំ មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនបុគ្គលទាំង ៤ នេះ កាលពីវេលាម៉ោង ១៦ និង ១០ នាទី ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


