សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ជាលើកទី២ នៅជុំវិញមន្ទីរពេទ្យកុមារជាតិ ក្រោយមានសំណូមពរពីពលរដ្ឋ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ដែលកន្លងទៅអាជ្ញាធរបានចុះអប់រំណែនាំជាច្រើនលើកច្រើនសារតែក្រុមអាជីវករទាំងនោះហាក់មិនចូលរួមជាមួយអាជ្ញាធរនៅឡើយ។ ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបង្ហោះចែកចាយវីដេអូពីសកម្មភាពដែលក្រុមអាជីវករមួយចំនួនដាក់តាំងរបស់របររំលោភចំណីផ្លូវសាធារណៈ ធ្វើឲ្យកកស្ទះចរចរណ៍ និងពិបាកក្នុងការធ្វើដំណើរ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរនៅតាមបណ្ដោយផ្លូវនៅជុំវិញមន្ទីរពេទ្យកុមារជាតិ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរខណ្ឌទួលគោក ឲ្យជួយរៀបចំសណ្ដាប់ធ្នាប់ និងរក្សាចិញ្ជើមផ្លូវនៅជុំវិញរបងមន្ទីរពេទ្យឲ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ។ ដោយកន្លងទៅអាជីវករបានយកចិញ្ចើមផ្លូវសាធារណៈបានតាំងតូបលក់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា កន្លងទៅអាជ្ញាធរខណ្ឌលគោក ក៏បានចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណសមន្ទីរពេទ្យកុមារជាតិនេះម្ដងរួចមកហើយ ដោយមានការចងខ្សែហ៊ុំព័ទ្ធផងដែរ ប៉ុន្តែមួយរយៈក្រោយក៏មានការតាំងលក់ត្រឡប់មកវិញដែលបង្កឲ្យមានការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់តាមដងផ្លូវនេះ។ ដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា ការរៀបចំសណ្ដាប់ធ្នាប់លើកនេះ នឹងមិនមានការត្រឡប់មកលក់ដូរធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ឡើងវិញនោះទេ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


