សន្តិសុខសង្គម
ខេត្តក្រចេះ ចាប់ខ្លួនជនសង្ស័យ ១៥៦ នាក់ ពាក់ព័ន្ធគ្រឿងញៀន រយៈពេល ៦ ខែ ដើមឆ្នាំ២០២៥
ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចខេត្តក្រចេះ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៩២ករណី ចាប់ខ្លួនជនសង្ស័យចំនួន ១៥៦នាក់ ស្រី ៧នាក់។
នេះតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងអង្គពិធី ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” និងពិធីដុតបំផ្លាញ់គ្រឿងញៀន។


លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបន្តថា វត្ថុតាងដែលត្រូវបានដកហូតបាន រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៦០០កញ្ចប់ មានទំងន់ស្មើ ១៧៨៣.៩៤ក្រាម សារធាតុមិនច្បាស់លាស់មានចំនួន ១កញ្ចប់ ទម្ងន់ស្មើ ១.៨៧ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១៨គ្រឿង ម៉ូតូចំនួន ៥៨គ្រឿង ទូរសព្ទ័ចំនួន ១២៨គ្រឿង ប្រាក់រៀលចំនួន ៤៥៧,០០០រៀល។
ក្នុងចំណោមទាំង ៩២ករណី ក្នុងនោះ បង្ក្រាបដោយនគរបាល ៦៧ករណី ចាប់ខ្លួនជនសង្ស័យ ១០៧នាក់ ស្រី ០៣នាក់ បង្ក្រាបដោយកងរាជអាវុធហត្ថ ចំនួន ២៥ករណី ចាប់ខ្លួនជនសង្ស័យចំនួន ៤៩នាក់ ស្រី ០៤នាក់ និងអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួន ចំនួន ២៨ដីកា ចាប់ខ្លួនមុខសញ្ញាចំនួន ២៥នាក់ ស្រី ០១នាក់។
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះដូចគ្នា មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយអាណាព្យាបាល បានបញ្ជូនជនរងគ្រោះមកធ្វើការព្យាបាលផ្តាច់សារធាតុញៀន នៅមជ្ឍមណ្ឌលក្រចេះឱកាសថ្មី ជាមជ្ឍមណ្ឌលបន្សាបគ្រឿងញៀន បានចំនួន ៧៤នាក់៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


