សន្តិសុខសង្គម
ចុះបង្ក្រាបទីតាំងល្បែងស៊ីសង (បៀរ) ពីរកន្លែង ឃាត់ខ្លួនម្ចាស់ផ្ទះ អប់រំឲ្យបញ្ឈប់តទៅទៀត
ទីតាំងល្បែងស៉ីសង (បៀរ) ចំនួន ២ ទីតាំងផ្សេងគ្នា ត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះធ្វើការបង្ក្រាប និងបាននាំខ្លួនម្ចាស់ផ្ទះមកធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការផ្ដល់ទីតាំងបេីកលេងល្បែងបន្តទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៏ឯក ជ្រិន សុទ្ធា អធិការនគរបាលស្រុកសំបូរ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ។
លោកបន្តថា ប៉ុន្មានថ្ងៃនេះកម្លាំងជំនាញបានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង (បៀរ) ដើម្បីណែនាំអប់រំឲ្យបញ្ឈប់ការលេងល្បែងស៊ីសងទាំងនេះតទៅទៀត ។


កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦ ១៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសង (បៀរ) ចំនួន ១ ទីតាំង នៅចំណុចផ្ទះឈ្មោះ ជឿន ម៉ុន ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាម្ចាស់ផ្ទះ។
ទីតាំងទី ២ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាករដ្ឋបាលសណ្តាន់ ចុះបង្ក្រាបទីតាំងល្បែងស៉ីសង (បៀរ) ចំនួន ១ ទីតាំង នៅចំណុចផ្ទះឈ្មោះ ចក់ សុីវន ភេទស្រី អាយុ៤៥ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាម្ចាស់ផ្ទះ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


