សន្តិសុខសង្គម
Update៖ សមត្ថកិច្ចបញ្ជាក់ពីមូលហេតុនៃការឆេះក្បាលរថភ្លើងនៅសង្កាត់សំរោងក្រោម
កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះក្បាលរថភ្លើងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងទៅអន្តរាគមន៍នៅកន្លែងកើតហេតុ និងបានប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។

តាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីនេះកម្លាំងជំនាញបានប្រើពេល៣០នាទីដើម្បីបាញ់ទឹកពន្លត់ និងគ្រប់គ្រងស្ថានការបានមួយរយភាគរយ ដោយមិនមានការរាលដាលនោះទេ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ករណីនេះបណ្តាលមកពីការផ្ទុះកុំម៉ាស័រម៉ាស៊ីនរទេះភ្លើង ទើបបង្កជាអគ្គិភ័យតែម្ដង។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាញឲ្យមានអ្នករងរបួសនោះឡើយ។
តាមប្រភពមួយបានបង្ហើបថា រថភ្លើងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺបានដឹកប្រេងពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ ហើយពេលមកដល់ចំណុចកើតហេតុក៏ត្រូវឆាបឆេះតែម្ដង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


