ប្រធានមន្ទីរពិសោធន៍៖ ប្រភេទបន្លែស្រស់ទាំងនេះ ធ្លាប់រកឃើញថាមានសារធាតុធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ មន្ទីរពិសោធន៍ CamLAPF
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានខ្លីៗ

ប្រធានមន្ទីរពិសោធន៍៖ ប្រភេទបន្លែស្រស់ទាំងនេះ ធ្លាប់រកឃើញថាមានសារធាតុធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ

បានផុស

នៅ

ប្រធានមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា (Cambodia Laboratory of Agricultural Products and Foods) លោកស្រីបណ្ឌិត ជួន មណីរដ្ឋ បានណែនាំដល់ពលរដ្ឋកម្ពុជាយើង ដែលកំពុងតែទទួលទានប្រភេទបន្លែញ៉ាំឆៅមួយចំនួន សូមឱ្យយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះបន្លែឆៅ ដែលមានប្រភពមិនច្បាស់លាស់ មិនបានឆ្លងកាត់ការពិសោធន៍កម្រិតស្តង់ដារ រកសារធាតុគីមី កំពុងបំផ្លាញពាល់សុខភាពសាធារណៈខ្លាំងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដល់បទសម្ភាសន៍ជាមួយ កម្ពុជាថ្មី តាមសារអេឡិចត្រូនិច ប្រធានមន្ទីរពិសោធន៍ CamLAPF រូបនេះ ព្យល់ថា៖ «ប្រភេទបន្លែញ៉ាំឆៅ ដូចជា ស្ពៃក្ដោប ប៉េងបោះ ស្លឹមខ្ទឹម ខ្ទឹមបារាំង ខ្ទឹមស ស្លឹកគ្រៃ សាលាដ ជីពងទាកូន និងប្រភេទជីគ្រប់មុខ បន្លែទាំងអស់នេះ(មិនទាំងអស់ទេ) សុទ្ធតែធ្លាប់ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា ហើយរកឃើញថាមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ថ្លើម និងតួនាទីនៃសារីរាង្គផ្សេងៗទៀតក្នុងរាងកាយអ្នកបរិភោគ»។

មន្ត្រីជំនាញបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន លើជំនាញប្រភពធនធានជីវសាស្ត្រ និងវិទ្យាសាស្ត្របរិស្ថាន រូបនេះក៏បានលើកឡើងពីករណីសិក្សាផ្ទាល់មួយថា៖ កាលពីឆ្នាំ ២០១៨-២០១៩ ក្រុមមន្ត្រីជំនាញនៃមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា ធ្លាប់បានចុះទៅយកសំណាកបន្លែនៅផ្សារបន្លែនាគមាស និងផ្សារដើមគរ ពិនិត្យឃើញថា មានប្រភេទបន្លែស្រស់នាំចូល ជាពិសេស គឺខ្ទឹមស នាំចូលពីវៀតណាម និងប្រទេសចិន កាលពេលនោះក៏មានសារធាតុប៉ះពាល់ដល់សុខភាពផងដែរ។

ជាដំណោះស្រាយ លោកស្រី បណ្ឌិត ជួន មណីរដ្ឋ ប្រាប់ថា ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដូចជា៖

ទី១. គ្រប់គ្នាគប្បីកាត់បន្ថយការញ៉ាំប្រភេទបន្លែឆៅដូចបានរៀបរាប់ខាងលើឱ្យបានច្រើន តាមដែលអាចធ្វើបាន

ទី២. បើសិនជាអាចមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ក្នងការដាំដុះដោយខ្លួនឯង សូមព្យាយាមច្នៃប្រឌិតលើការដាំដុះប្រភេទបន្លែ ដូចជាជីគ្រប់មុខ ស្លឹកខ្ទឹម ម្ទេស ស្លឹកគ្រៃ និងបន្លែផ្សេងៗទៀត ជាលក្ខណៈគ្រួសារ ដើម្បីកាត់បន្ថយការចំណាយផង និងបញ្ចៀសពីការទិញបន្លែលើទីផ្សារមួយចំនួន ដែលយើងមើលមិនឃើញថា មានសារធាតុប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ឬអត់

ទី៣ សម្រាប់អាជីវករ ម្ចាស់សហគ្រាស ឬម្ចាស់កសិដ្ឋាននានា ដែលមិនច្បាស់ថា វត្ថុធាតុដើម បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ ឬជាលក្ខណ:កែច្នៃបឋម ថាមានគុណភាពល្អ និងសុវត្ថិភាព ឬអត់ អាចយកមកឱ្យក្រុមមន្ត្រីជំនាញនៃមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា ពិសោធន៍ និងវិភាគជូនបាន។

មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា បច្ចុប្បន្នមានទាំងឧបករណ៍ពិសោធន៍កម្រិតស្តង់ដារ និងមន្ត្រីជំនាញជំនាញជាង ២០នាក់ ដែលសុទ្ធតែជាបុគ្គលិកមានបទពិសោធន៍ផ្នែកនេះ និងទទួលបានការបណ្ដុះបណ្ដាលមកពីក្រៅប្រទេស។ បេសកកម្មសំខាន់របស់មន្ទីរពិសោធន៍ គឺសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្តល់សេវាវិភាគគុណភាព សុវត្ថិភាពផលិតផលកសិកម្ម និងចំណីអាហារ ទៅតាមលក្ខណៈរូបសាស្រ្ត គីមីសាស្ត្រ និងអតិសុខុមជីវសាស្ត្រ និងការសិក្សាស្រាវជ្រាវលើមុខងារ អាហារូបត្ថម្ភ ក្នុងផលិតផលកសិកម្ម និងកសិ-ចំណីអាហារ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពចំណីអាហារនៃផលិតផលកសិកម្ម។

ជាពិសេស ធានាទៅលើគុណភាពផលិតផលដែលបានឆ្លងកាត់ការត្រួតពិនិត្យថា គ្មានសំណល់សារធាតុគីមី (លើសពីកម្រិតកំណត់) គ្មានពពួកអតិសុខុមប្រាណ (bacteria, parasite, and virus) សារធាតុពុលបណ្តាលមកពីសំណល់លោហ:ធាតុធ្ងន់ (Heavy metal) សំណល់ថ្នាំ និងជីកសិកម្ម គ្មានជំងឺឆ្លង និងពពួកផ្សិតចង្រៃ។ល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services