Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ច ៖ ជំនួយ និងកម្ចីពីចិន ៤០ភាគរយជួយកំណើនសង្គម​សេដ្ឋកិច្ចកម្ពុជាងើបឡើង

បានផុស

នៅ

ចិនគឺជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីច្រើនជាងគេ មកឱ្យកម្ពុជា។ គិតមកដល់ពេលនេះ បំណុលចិនមាន ៤០ភាគរយ នៃបំណុលសរុបរបស់កម្ពុជាទាំងអស់។ នេះបើតាមការលើកឡើងរបស់ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកា​សាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត បានលើកឡើងថា កម្ចីពីចិននេះ កម្ពុជា យកទៅប្រើចំកន្លែងដែលចាំបាច់ កន្លែងដែលមាន​កំណើនសម្រាប់សេដ្ឋកិច្ចទាំងមូល។ លោកសង្កត់ធ្ងន់ថា កម្ពុជា បានប្រើប្រាស់កម្ចីដោយប្រយ័ត្នប្រយែងបំផុត ទើបមិនធ្វើឱ្យមានបំណុលវ័ណ្ឌក។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ បានអះអាងថា កម្រិតបំណុលសារធារណៈរបស់កម្ពុជា គឺស្ថិតនៅកម្រិត​ទាបជាងគេ បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសប៊្រុយណេ។ លោកថា គិតត្រឹមដំណាច់​ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈប្រហែល១០ពាន់លានដុល្លារអាមេរិក ដែលបំណុលសាធារណៈនេះ មានកម្រិតទាបត្រឹមតែប្រមាណ ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋកម្ពុជាមានបំណុលត្រឹមតែប្រមាណ ៦០០ ដុល្លារក្នុងមួយនាក់តែប៉ុណ្ណោះ ពោលគឺបំណុលសាធារណៈសរុប សម្រាប់ពលរដ្ឋម្នាក់ៗមានចំនួនទាបនៅឡើយ។ លោកបានប្រៀបធៀប​ទៅនឹងបំណុលសារធារណៈរបស់អាមេរិកមានដល់ជាង ១២០% នៃផលិតផលក្នុងស្រុកសរុប GDP ហើយប្រជាជន​ម្នាក់ៗនៅអាមេរិកមានបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ ក្នុងមួយនាក់។

ដោយឡែក ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ដោយនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។

សូមបញ្ជាក់ថា សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩ ៦០០លានដុល្លារ ក្នុងនោះ រដ្ឋត្រូវរកចំណូលឲ្យបាន ៧ ២០០លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន ១ ៨០០លានដុល្លារ និងប្រើប្រាស់ប្រាក់​សន្សំរបស់​រដ្ឋចំនួន ៦០០លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម