កីឡា
ឡុង ប៉េងលឿន ការស្រឡាញ់គាំទ្រពីខ្មែរនៅបារាំងធ្វើឲ្យខ្លួនមានភាពកក់ក្ដៅរឹតតែមានកម្លាំងចិត្តប្រកួត
អ្នកលេងគុនខ្មែរ ឡុង ប៉េងលឿន ថាខ្លួនពិតជាមានភាពកក់ក្ដៅខ្លាំងណាស់សម្រាប់ការប្រកួតនៅឯប្រទេសបារាំងនេះ ព្រោះមានខ្មែរដែលរស់នៅទីនោះបានផ្ដល់ក្ដីស្រឡាញ់ គាំទ្រច្រើន នាំដើរញុំអាហារ ធ្វើឲ្យខ្លួនរឹតតែមានកម្លាំងចិត្តរហូតយកឈ្នះដៃគូបែបនេះ។

ឡុង ប៉េងលឿន និងគ្រូក្មេង
កីឡាករ ឡុង ប៉េងលឿន បានឲ្យដឹងថា សម្រាប់ការប្រកួតនៅឯប្រទេសបារាំងនេះគឺពិតជាមានភាពកក់ក្ដៅខ្លាំងដោយបានការទទួលស្វាគមន៍ពីខ្មែររស់នៅទីនោះច្រើនមានទាំងការមកលេងផ្ទាល់ មានជូនទៅញុំអាហារ និងការមកចូលរួមទស្សនាផ្ទាល់នៅសង្វៀនទៀតផង។

កីឡាករគុនខ្មែរទាំង៣នាក់
អ្នកលេងគុនខ្មែររូបនេះបន្តទៀតថា មានអ្នកស្រឡាញ់គាំទ្រមួយចំនួនត្រូវជិះឡាន ៨-១០ម៉ោងដើម្បីមកលើកទឹកចិត្តកីឡាករខ្មែរដល់សង្វៀននេះ។ សន្ទុះអ្នកគាំទ្រនៅទីនោះគឺមានច្រើនមែនទែនរហូតធ្វើឲ្យប្ដេជ្ញាចិត្តមុនប្រកួតត្រូវតែឈ្នះ និងប្រកួតឲ្យបានល្អបំផុតជូនអ្នកគាំទ្រដែលមកទស្សនា។

កីឡាករ និងអ្នកគាំទ្រ
ប៉េងលឿន បន្តទៀតថា មិនមានអ្វីក្រៅតែពីម្រាមដៃដប់ប៉ុណ្ណោះថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ពិសេសចំពោះការចំណាយពេលវេលាដ៏មានតម្លៃចូលរួមលើកទឹកចិត្តខ្លួន និងកីឡាករគុនខ្មែរផ្សេងៗទៀតដែលប្រកួតនៅលើទឹកដីបារាំងនេះ។ ក្រៅពីនេះរូបគេអរគុណចំពោះសហព័ន្ធគុនខ្មែរ គ្រុឌ ដែលបានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួនម្នាក់ៗ ៣លានរៀលនៅពេលនេះ។

ថវិកាឧបត្ថម្ភ
បញ្ជាក់ដែរថា ក្រុមគុនខ្មែរទាំង ៣នាក់ដែលប្រកួតនៅឯប្រទេសបារាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះគឺទទួលបានជ័យជម្នះទាំង ៣នាក់តែម្ដង។ ឡុង ប៉េងលឿន ឈ្នះដោយដៃគូបោះបង់ការប្រកួត ចំណែកកីឡាករ ធីម សៀងហៃ ហៅគ្រូក្មេងយកឈ្នះដៃគូដោយពិន្ទុ និង ធន់ ស៊ីហាវ យកឈ្នះដៃគូដោយពិន្ទុ៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


