កីឡា
វិសាខា ប្រឈមអត់បានឡើង Top 6 បើនៅតែធ្វើមិនបានល្អ ខណៈ ប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃអាទិត្យនេះ
ក្លិបបាល់ទាត់ វិសាខា ប្រឈមនឹងអត់បានចំណាត់ថ្នាក់កំពូលទាំង ៦ (Top 6) ប្រសិនបើនៅតែធ្វើមិនបានល្អក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ។

ឆ្លងកាត់ ១៣ ប្រកួតកន្លងមក វិសាខា រកបាន ១៥ ពិន្ទុ កំពុងឈរលេខ ៧ តាមរយៈការឈ្នះតែ ៣ ប្រកួត ស្មើ ៦ ប្រកួត និងចាញ់ ៤ ប្រកួត។ បន្ទាប់ពីដូរគ្រូបង្វឹក និងដោះដូរកីឡាករជាច្រើននាក់ ពួកគេនៅតែមិនទទួលបានលទ្ធផលតាមការចង់បានឡើយ។ ជាពិសេសការប្រកួតចុងក្រោយ ពួកគេបានចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ០-១ ហើយកីឡាករ ២ នាក់ទទួលបានកាតក្រហមថែមទៀត។

វិសាខា ត្រូវប្រឈមនឹងក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពួកគេត្រូវធ្វើការធ្ងន់មែនទែនជាមួយក្រុមខ្លាងដែលកំពុងមានមហិច្ឆតាក្នុងការបន្តឈរលើកំពូលតារាង។ ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុជាចាំបាច់ បន្ទាប់ពីចាញ់ បឹងកេត ហើយ វិសាខា ក៏ត្រូវការពិន្ទុជាចាំបាច់ដើម្បីឱកាសប្រជែងក្រុមកំពូលទាំង ៦។

ប្រសិន វិសាខា ធ្វើមិនបានល្អទៀតនោះ រឹតតែធ្វើឲ្យពួកគេមានឱកាសស្តួចស្តើងក្នុងការប្រជែងយកក្រុមលំដាប់កំពូលទាំង ៦ ដើម្បីប្រជើងឯកនៅជុំទី៣ ពីព្រោះពួកគេនៅជួបដៃគូខ្លាំងៗទៀតដូចជា បឹងកេត ភ្នំពេញក្រោន ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ជាដើម។

គូប្រកួតរបស់ វិសាខា ដែលនៅសល់
- Vs ព្រះខ័នរាជស្វាយរៀង ថ្ងៃទី៤ មករា ២០២៦
- Vs គិរីវង់សុខសែនជ័យ ថ្ងៃទី១១ មករា ២០២៦
- Vs អាយអេសយអាយ ដង្កោសែនជ័យ ថ្ងៃទី១៧ មករា ២០២៦
- Vs ណាហ្គាវើលដ៍ ថ្ងៃទី២៥ មកករា ២០២៦
- Vs អង្គរថាយហ្គឺរ ថ្ងៃទី៣១ មករា ២០២៦
- Vs បឹងកេត ថ្ងៃទី៨ កុម្ភៈ ២០២៦
- Vs ភ្នំពេញក្រោន ថ្ងៃទី២១ កុម្ភៈ ២០២៦

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


