កីឡា
ប្រធានក្លិប Al-Ittihad ទម្លាយពី Messiបដិសេធលុយមហាសាល ដើម្បីផ្គាប់ចិត្តគ្រួសារ
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបគេបានបដិសេធសំណើកិច្ចសន្យាជាទឹកប្រាក់យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១.៦ ប៉ីលានដុល្លារអាមេរិក (ពាន់លានដុល្លារអាមេរិក) ពីក្លិប Al-Ittihad ដោយសារកត្តាគ្រួសារ។ នេះបើតាមការអះអាងដោយលោក Anmar Al Haili ដែលជាប្រធានក្លិបរបស់ Al-Ittihad។

កាលពីរដូវក្តៅ ឆ្នាំ ២០២៣ កីឡាករ Leo Messi ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ចង់បាន ជាពិសេសក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីគាត់អស់កិច្ចសន្យាជាមួយក្លិបអ្នកមាន Paris Saint-Germain។ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំរូបនេះ បានជ្រើសរើសការទៅចូលរួមជាមួយក្លិបរបស់អាមេរិក Inter Miami ជំនួសវិញ ដែលបានបន្តលេងរហូតមកដល់បច្ចុប្បន្ន។
ថ្មីៗនេះ លោក Anmar Al Haili បានរម្លឹកអំពីរឿងអតីតកាល ដែលក្លិប Al-Ittihad ដាក់សំណើចង់បាន Lionel Messi មកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ដោយហ៊ានផ្តល់តម្លៃកិច្ចសន្យារហូតដល់ទៅ ១.៦ ប៉ីលានដុល្លារអាមេរិក ប៉ុន្តែចុងក្រោយកីឡាករបានបដិសេធ ដោយសារគាត់ជ្រើសរើសយកការសម្រេចចិត្តតាមគ្រួសារជាធំ។

លោក Anmar Al Haili បានមានប្រសាសន៍ ថា៖ «ខ្ញុំធ្លាប់បានទាក់ទងគាត់ពីមុន នៅពេលកិច្ចសន្យារបស់គាត់បញ្ចប់ជាមួយ PSG។ ខ្ញុំបានផ្តល់ជូនគាត់នូវទឹកប្រាក់ចំនួន ១.៦ ប៉ីលានដុល្លារអាមេរិក។ គាត់បានបដិសេធការផ្តល់ជូនដ៏ធំបែបនេះ ដើម្បីគ្រួសាររបស់គាត់ ទោះបីជាគាត់បានបញ្ចុះបញ្ចូលគ្រួសាររបស់គាត់យ៉ាងណាក៏ដោយ។ គាត់មិនបានស្ទាក់ស្ទើរក្នុងការបដិសេធវាទេ ព្រោះគាត់ផ្តោតលើគ្រួសារសំខាន់ជាងលុយ»។
បច្ចុប្បន្ន Cristiano Ronaldo កំពុងក្លាយជាកីឡាករ ដែលមានប្រាក់ពលកម្មថ្លៃបំផុតក្នុងលោក ដោយនៅ Al-Nassr មួយរដូវកាល រកបាន ២៤២ លានដុល្លារអាមេរិក។ ប៉ុន្តែប្រសិនបើនៅឆ្នាំ ២០២៣ Messi ជ្រើសរើសយកការផ្ទេរមកកាន់ Al-Ittihad នោះគាត់នឹងក្លាយជាកីឡាករ ដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុតវិញ ដោយ១រដូវកាលរកបាន ៤៦៣ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ The Sun
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


