កីឡា
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដឹកនាំក្រុមជម្រើសជាតិទៅបរិច្ចាគឈាមជូនកងទ័ព
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលគ្រប់គ្រងលើក្រុមជម្រើសជាតិជាច្រើនប្រភេទកីឡាបានដឹកនាំគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីទៅចូលរួមបរិច្ចាគឈាមតបតាមការអំពាវនាវកាលពីពេលថ្មីៗនេះដើម្បីបម្រុងទុកជួយដល់កងទ័ព និងជនស៊ីវិល។

ទិដ្ឋភាពថ្ងៃបរិច្ចាគឈាម
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំគ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។ នេះជាការរួមចំណែករបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ប្រយុទ្ធនិងការឈ្លានពានរបស់យោធាថៃ។

ទិដ្ឋភាពថ្ងៃបរិច្ចាគឈាម
បញ្ជាក់ដែរថា ចាប់តាំងពីមានការឈ្លានពានពីប្រទេសសៀមមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពេលនេះនៅមិនទាន់បានបញ្ឈប់នៅឡើយទេ។ តម្រូវការឈាម និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗទាំងកងទ័ព និងជនភៀសសឹកកំពុងត្រូវការខ្លាំង ស្របពេលប្រជាពលរដ្ឋគ្រប់ទិសទីបានរួមគ្នាស្រស្រាក់ស្រស្រាំដើម្បីបរិច្ចាគជួយគ្នាក្នុងគ្រាលំបាកនេះ។ ការបរិច្ចាគឈាមរបស់ក្រុមជម្រើសជាតិនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅឯសាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)៕


ទិដ្ឋភាពថ្ងៃបរិច្ចាគឈាម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


