កីឡា
Patrick ឡើងមកលេខ ៣ ក្នុង Top Scorer ក្រោយស៊ុត ២ គ្រាប់យប់មិញ
ខ្សែប្រយុទ្ធស្លាបឆ្វេង Patrick Robson របស់ ព្រះខ័នរាជស្វាយរៀង ឡើងមកកាន់លេខ ៣ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី២៣ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦។

ពេលនេះកីឡាករសញ្ជាតិប្រេស៊ីល Patrick Robson រកបាន ១៣ គ្រាប់ហើយ បន្ទាប់ពីស៊ុតចូល ២ គ្រាប់ទៀតនៅពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ២-០។ រូបគេស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ពីក្រោមមិត្តរួមក្រុម Kwame Peprah ដែលរកបាន ២០គ្រាប់ នៅលើកំពូលតារាង និងលេខ ២ កីឡាករ Kurita Mark Adjei របស់ អង្គរថាយហ្គឺរ រកបាន ១៧ គ្រាប់។ ជាមួយគ្នានេះ កីឡាករក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូល ៧ លើកដែរ។

គ្រាប់បាល់ទាំង ១៣ គ្រាប់ដែលកីឡាករ Patrick រកបានគឺ ២ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ២-០ ជើងទី១ វគ្គ Top 6, រកបាន ២ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ គិរីវង់សុខសែនជ័យ ៥-០ ក្នុងជើងទី២, រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ កងយោធពលខេមរភូមិន្ទ ៦-៣ ក្នុងជើងទី២, ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ឡាយហ្វ ព្រះសីហនុ ៤-១ ក្នុងជើងទី២, រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៦-១ ក្នុងជើងទី១, រកបាន ៣ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ឈ្នះ ឡាយហ្វ ព្រះសីហនុ ៦-១ ក្នុងជើងទី១, រកបាន ១ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុងជើងទី១ និង២ គ្រាប់ ពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុងជើងទី១៕

អត្ថបទ៖ វិរបុត្រ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


