កីឡា
ការប្រកួតយប់មិញ បំបែកកំណត់ត្រាមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតនៅវគ្គ១/២ ពាន ACGL
ការប្រកួតរវាងក្រុម ព្រះខ័នរាជស្វាយរៀង និងក្រុម ហ្វីលីពីន Manila Digger នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ មេសា បានបំបែកកំណត់ត្រា ក្លាយជាការប្រកួតមានទស្សនាច្រើនបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League។

ការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL រដូវកាល ២០២៥-២០២៦ រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១ ទល់នឹង ១។ ក្រុមម្ចាស់ផ្ទះ ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Tiago Alves នៅនាទីទី ៤។ ឈានចូលវគ្គទី ២ នាទីទី ៨៥ ខាងក្រុមភ្ញៀវ បានរកគ្រាប់បាល់តាមស្មើមកវិញ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Pa Ousman Gai។
ជំនួបដ៏ធំនេះ បានទាក់ទាញអ្នកគាំទ្រចូលទស្សនាផ្ទាល់យ៉ាងច្រើនកុះកររហូតដល់ទៅ ១៦,៦០២ នាក់។ ស្ថិតិនេះ បានធ្វើឱ្យការប្រកួតយប់មិញ បំបែកកំណត់ត្រាការប្រកួតរវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Madura United កាលពីរដូវកាលមុន ក្លាយជាការប្រកួតមានទស្សនាផ្ទាល់ច្រើនបំផុតប្រចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL ដោយពេលនោះមានអ្នកទស្សនាផ្ទាល់ចំនួន ១០,៧៦៥ នាក់។

នេះជាលើកទី ២ ហើយ ដែល ពហុកីឡដ្ឋានជាតិមរតកតេជោ កាន់កំណត់ត្រាមានអ្នកទស្សនាផ្ទាល់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL ច្រើនបំផុត ២ រដូវកាលជាប់គ្នា។ យ៉ាងណា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL រដូវកាលនេះមិនទាន់បញ្ចប់នោះទេ ដោយនៅសល់ ១ ជើងទៀត ដែលនឹងត្រូវកាត់សេចក្តីគ្នានៅជើងទី ២ ក្នុងប្រទេស ហ្វីលីពីន នាថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦។

ដូច្នេះកំណត់ត្រានេះ នឹងត្រូវរង់ចាំមើល ថាតើអ្នកគាំទ្រនៅទឹកដី ហ្វីលីពីន អាចបំបែកកំណត់ត្រាអ្នកគាំទ្រនៅទឹកដី កម្ពុជា បានឬទេ?


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


