កីឡា
សារ៉េត គ្រីយ៉ា និយាយយ៉ាងណាពេលរំលឹកពាក្យគ្រូ Manila Digger ថា «កូនក្រុមលេងមិនទាន់អស់ ១០០ % »
រំលឹកពាក្យរបស់គ្រូបង្វឹក Manila Digger នៅជើងទី១ ប៉ះព្រះខ័នរាជស្វាយរៀង ថា «កូនក្រុមលេងមិនទាន់អស់ ១០០%» ស្របពេលម្សិលមិញនេះកីឡាករ សារ៉េត គ្រីយ៉ា គ្មានយោបល់ចំពោះការលើកឡើងនោះទេមានតែរង់ចាំបញ្ចប់ការប្រកួតជើងទី២ តែប៉ុណ្ណោះ។

កីឡាករ សារ៉េត គ្រីយ៉ា
កីឡាករ សារ៉េត គ្រីយ៉ា បានឲ្យដឹងថា រូបគេក៏បានឃើញការផ្សព្វផ្សាយ និងស៊ែអំពីសម្ដីរបស់គ្រូ Manila Digger ក្រោយបញ្ចប់ការប្រកួតជើងទី១ ជាមួយព្រះរាជស្វាយរៀងអំឡុងពេលនោះដែរ។ យ៉ាងណាខ្លួនមិនមានយោបល់ច្រើនអំពីរឿងហ្នឹងនោះទេ។ ជាសិទ្ធិរបស់គ្រូ Manila ចង់និយាយអ្វី ឬលើកឡើងយ៉ាងណានោះ។
កម្លាំងស្នូលរបស់ក្រុមព្រះខ័នរាជស្វាយរៀង ខាងលើនេះបន្ថែមទៀតថា មានតែរង់ចាំមើលក្រោយបញ្ចប់ការប្រកួតជើងទី២ នេះទៀតតែប៉ុណ្ណោះ។ ចំពោះរូបគេ និងក្រុមព្រះខ័នរាជស្វាយរៀងទាំងមូលគឺនឹងខំប្រឹងប្រែងលេងឲ្យបានល្អ និងលេងទៅតាមអ្វីដែលជាផែនការរបស់គ្រូរៀបចំមក។

លោក Kim Versales
បញ្ជាក់ដែរថា ក្រោយបញ្ចប់ការប្រកួតនៅជើងទី១ ឯពហុកីឡដ្ឋានមរតកតេជោ រវាងព្រះខ័នរាជស្វាយរៀង និង Manila Digger កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នោះគឺលោក Kim Versales ថាកូនក្រុមរបស់លោកលេងមិនទាន់អស់ ១០០% នៅឡើយទេ។ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នេះម្ចាស់ផ្ទះ Manila Digger នឹងត្រូវបើកទ្វាស្វាគមន៍ព្រះខ័នរាជស្វាយរៀងនៅជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge Leaue ៕

ក្រុមបាល់ទាត់ Manila Digger

ក្រុមព្រះខ័នរាជស្វាយរៀង
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


