កីឡា
ជើងខ្លាំងជប៉ុន Takeru ត្រៀមឡើងសង្វៀន ONE វិញប៉ះកីឡាករថៃទៀត
កីឡាករជើងខ្លាំងជប៉ុន Takeru Segawa នឹងឡើងសង្វៀន នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះដោយត្រូវជួបកីឡាករ័យក្មេងថៃ Black Panther ក្នុងកម្មវិធី ONE Friday Fight 81 ។

បន្ទាប់ពីចាញ់កីឡាករថៃ Superlek នៅសង្វៀន ONE កីឡាករជប៉ុន Takeru វ័យ៣៣ឆ្នាំត្រូវបានកំណត់ឲ្យជួបកីឡាករថៃ Black Panther Venum។ កីឡាករជប៉ុនរូបនេះជាអ្នកប្រដាល់លំដាប់កំពូលម្នាក់ក្នុងរយៈពេលជាច្រើនឆ្នាំហើយក្នុងពិភពប្រដាល់ឃីកបុកសុីង ប៉ុន្តែកីឡាករថៃ Black Panther នឹងជាការប្រកួតលើកដំបូងរបស់ខ្លួនក្នុងកីឡាឃីកបុងសុីង។
Takeru ដែលជាការប្រកួតលើកទី២ នៅសង្វៀន ONE ជាឱកាសត្រូវស្ដារមុខមាត់ឡើងវិញ ក្នុងនាមជាអ្នកប្រដាល់ឃីកបុកសុីងកំពូលមួយរូបក្នុងពិភពលោក បន្ទាប់ពីចាញ់ Superlek កាលពីខែមករា ឆ្នាំ២០២៤។ ចំណែកកីឡាករថៃវ័យទើប២៤ឆ្នាំមានបទពិសោធច្រើនសម្រាប់ការប្រកួតនៅសង្វៀន ONE ប៉ុន្តែមិនមែនជាការប្រកួតឃីកបុកស៊ីងទេ។

ទោះបីធ្វើមិនបានល្អក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE ដោយចាញ់កីឡាករជើងចាស់ Tagir Khalilov ប៉ុន្តែកីឡាករ Black Panther ធ្វើបានយ៉ាងល្អក្នុងការប្រកួត៣លើកចុងក្រោយ ដោយឈ្នះទាំង៣ប្រកួត។ ប្រសិនបើ Takeru អាចយកឈ្នះកីឡាករថៃ Black Panther បាន រូបគេទំនងជាត្រូវជួប Rodtang ក្នុងការប្រកួតដ៏ធំមួយ។
សូមបញ្ជាក់ថា Takeru អាយុ៣៣ឆ្នាំ ធ្លាប់ប្រកួតបាន៤៧ដង ក្នុងនោះឈ្នះ៤៣ដង និងចាញ់៤ដង៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


