កីឡា
ជួបគ្នាលើកទី៥ ក្រុមបាល់ទះកម្ពុជា ដាច់ខាតត្រូវឈ្នះ ហ្វីលីពីន ទើបសង្ឃឹមឡើងវគ្គបន្ត
ដល់ពេលដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាស្វែងរកកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ SEA V. League ជាលើកដំបូងនៅពេលត្រូវតទល់នឹងក្រុមម្ចាស់ផ្ទះ ហ្វីលីពីន វេលាម៉ោង ៤:៣០ នាទីរសៀល ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦ នេះ។

វាជាការប្រកួតដ៏សំខាន់ និងចាំបាច់ត្រូវតែឈ្នះទើបមានឱកាសឡើងវគ្គបន្ត ខណៈនៅពូលជាមួយគ្នានេះមាន ឥណ្ឌូណេស៊ី មួយទៀតជាឧបសគ្គធំសម្រាប់ កម្ពុជា។ ការតទល់ជាមួយនឹងម្ចាស់ផ្ទះ ហ្វីលីពីន គឺអាចចាត់ទុកជាការប្រកួតដែលកម្ពុជាអាចមានឱកាសឈ្នះ ពីព្រោះប្រវត្តិជួបគ្នាកន្លងមក លទ្ធផលអាចស៊ីសងគ្នាបាន។
ក្រឡេកមើលប្រវត្តិជួបគ្នា ៤ លើកគិតចាប់តាំងពីឆ្នាំ ២០២១ មកគឺ ក្រុមបាល់ទះកម្ពុជា បានឈ្នះ ២ លើក ហើយក្រុមហ្វីលីពីន បានឈ្នះ ២ លើក។ លើកទី១ កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងលើកទី២ កម្ពុជា បន្តឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា។

ទោះបីជាយ៉ាងណា ក្រុមហ្វីលីពីន បានអភិវឌ្ឍខ្លួនគួរឲ្យកត់សំគាល់ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។ ពួកគេបានយកឈ្នះ កម្ពុជា ដោយលទ្ធផល ៣-២ នៅរង្វាន់ SEA V. League ឆ្នាំ ២០២៥ ជុំទី១ នៅប្រទេសរបស់ខ្លួន និងបន្តឈ្នះ កម្ពុជា ៣-១ ក្នុងរង្វាន់ដដែលនេះក្នុងជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី។
ក្រុមបាល់ទះហ្វីលីពីន មានកីឡាករបានចេញទៅលេងនៅលីគបាល់ទះកំពូលតៃវ៉ាន់ និងជប៉ុន។ បែបនេះក្តីសម្រាប់ការប្រកួតឆ្នា ២០២៦ នេះ ពួកគេមិនបានកោះហៅស្មាត់ឆ្នើម Bryan Bagunas ដែលជាអតីតមិត្តរួមក្រុមរបស់ វឿន វាសនា មកពីលីគកំពូលជប៉ុនឡើយ ហើយស្មាត់ Marck Espejo នៅលីគកំពូលតៃវ៉ាន់ក៏មិនមានដែរ។

បើនិយាយពីក្រុម កម្ពុជា វិញកាលពីឆ្នាំ ២០២៥ ធ្វើមិនសូវបានល្អទេក្នុងពានរង្វាន់ SEA V. League នេះ ដោយសារមានបញ្ហាអ្នកប៉ះសេ។ សម្រាប់ឆ្នាំ ២០២៦ នេះ អ្នកប៉ះសេ សួន ចាន់ណារ៉ូ និង កែវ ស្រេងលីហ៊ួរ ទំនងជាល្អប្រសើរជាងឆ្នាំមុន បន្ទាប់ពីបានបង្ហាញខ្លួនក្នុងពានរង្វាន់តេជោលីគកាលពីពេលថ្មីៗនេះ។ ពួកគេធ្លាប់ធ្វើបានល្អជាមួយស្មាត់ វឿន វាសនា, គួន ម៉ុម និង ពិន សារ៉ុន ពីមុនមក ដូច្នេះសង្ឃឹមថា អាចទទួលបានលទ្ធផលល្អ។
ប្រសិនបើ កម្ពុជា ទទួលបានជ័យជម្នះលើ ហ្វីលីពីន នោះគឺសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះជាការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយជាមួយក្រុមខ្លាំង ឥណ្ឌូណេស៊ី បញ្ចប់ដោយលទ្ធផលបែបណាក៏ដោយ។ សូមបញ្ជាក់ថា កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


