Connect with us

កីឡា

នារី​ខ្លាំង​ដៃ Jing Nan ប៉ះ​ម្ចាស់​មេដាយមាស​២៨​គ្រឿង​ពី​ប្រេ​ស៊ី​ល​ដើម្បី​ខ្សែក្រវាត់​ពិភពលោក​

បានផុស

នៅ

​កីឡាការិនី​ចិន Xiong Jing Nan នឹង​វិលត្រឡប់​មកកាន់​សង្វៀន​អន្តរជាតិ ONE នា​ចុងខែ​ឧសភា​នេះ ហើយ​បន្ទាប់ពី​ប្រកួត​ចុងក្រោយ​កាលពី​ខែតុលា ឆ្នាំ​២០២០​នៅ​ប្រទេស​សិង្ហ​បុរី​។

​ការ​វិល​មកកាន់​សង្វៀ​ន​លើក​នេះ អ្នកលេង​គុន​ចម្រុះ​ចិន​ដែល​គោលជំហរ​វ៉ៃ​ស្ទើរ​ដូច​បុរស​ត្រូវមាន​ភារកិច្ច​ការ​ពារ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Strawweight របស់​នាង​ទល់​អ្នក​ប្រជែង​ដែលជា​ជើង​ខ្លាំង​ចំណាត់ថ្នាក់​លេខ​២​មកពី​ប្រេ​ស៊ី​ល Michelle Nicolini ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: EMPOWER នា​ថ្ងៃ​សុក្រ ទី​២៨ ខែឧសភា នៅ​ប្រទេស​សិង្ហ​បុរី​។

Xiong Jing Nan ជា​កីឡាការិនី​ម្នាក់​នៅ​ស្ថាប័ន ONE ដែល​ត្រូវ​បាន​គេ​សរសើរ​ថា មាន​ចំណុចខ្លាំង​សំខាន់​២​យ៉ាង​។ ទី​១ នាង​ពូកែ​ក្បាច់​វ៉ៃ​ឈរ​ពី​ចម្ងាយ​ណាស់​ដែល​ដៃគូ​ភាគច្រើនបំផុត​ចាញ់​ដោយសារ​ជំនាញ​វ៉ៃ​ឈរ​នេះហើយ​។ នាង​វ៉ៃ​ចេញ​កណ្តាប់ដៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​ទម្ងន់ ហើយក៏​អាច​ប្រើ​ជើង​ទាត់​បានល្អ​ដែរ​។

ទី​២ Jing Nan មាន​កម្លាំង​ស៊ុ​ហ្វ​មាំមួន​ល្អ​ណាស់​។ គិត​ចាប់តាំងពី​ឆ្នាំ​២០១៨​មក នាង​បាន​ឆ្លងកាត់​ការប្រកួត​លើស​ង្វៀន​ដែលមាន​ចំនួន​៥​ទឹក​សម្រាប់​ការប្រកួត​ជើងឯក ហើយ​នាង​តែងតែមាន​កម្លាំង​ស៊ុ​ហ្វ​ពេញ​ល្អ​ណាស់​។ នាង​មិន​ងាយ​បាក់ស្រុត​ឡើយ​រាល់ពេល​ប្រកួត​ម្តងៗ​។

ចំណែក​ជំនាញ​ក្រោម​គឺ​គុន​ចម្រុះ កីឡាការិនី​ចិន​រូបនេះ​មិនសូវ​ពូកែ​ឡើយ ប៉ុន្តែ​មាន​ក្បាច់​ទប់ទល់​បាន​ដោយសារ​កា​យស​ម្ប​ទាំ​មាំមួន​ល្អ និង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​រើបម្រះ​ចេញពី​ការកៀបសង្កត់រ​បស់ដៃ ប៉ុន្តែ​អាច​និយាយបានថា ជំនាញ​ក្រោម​នាង​ចាញ់​ប្រៀប​ដៃគូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិល​មកកាន់​សង្វៀ​ន​លើក​មិនមែនជា​ការងាយស្រួល​ស​ម្រា​ប់ Jing Nan ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ឡើយ​នៅពេល​ត្រូវ​ជួប​អ្នកជំនាញ​ជឺ​ជី​តស៊ូ​ពិភពលោក Michelle Nicolini របស់​ប្រេ​ស៊ី​ល​។​

Michelle Nicolini ជា​អ្នកជំនាញ​ជឺ​ជី​តស៊ូ​ពិតប្រាកដ​។ កីឡាការិនី​ប្រេ​ស៊ី​ល​អាយុ​៣៩​ឆ្នាំនេះ​ឆ្លងកាត់​ជោកជាំ​ណាស់ និង​សមិទ្ធផល​កម្រិត​អន្តរជាតិ​រាប់មិនអស់​។ នាង​បានឈ្នះ​មេដាយមាស​ពិភព​លោក​ពី​កីឡា​ជឺ​ជី​តស៊ូ​៨​ដង​គិតពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៤​។

ជាមួយគ្នានេះ Michelle Nicolini បានឈ្នះ​ជើងឯក​ទ្វីបអាហ្វ្រិក​២​ដង​គឺ​ឆ្នាំ​២០១១ និង​២០១៣​។ ចំណែក​ជើងឯក​ទ្វីបអឺរ៉ុប​វិញ នាង​ធ្លាប់​ឈ្នះ​៣​ដង​គឺ​ឆ្នាំ​២០១២ ពីរដង និង​២០១៤ ហើយ​ជើងឯក​ថ្នាក់ជាតិ​ប្រេ​ស៊ី​ល​នាង​ធ្លាប់​ឈ្នះ​៣​ដង ព្រមទាំង​មេដាយមាស​កម្រិត​អន្តរជាតិ​ជាច្រើន​ទៀត​។ សរុប​មេដាយមាស​ទាំង​អស់ពី​ថ្នាក់ជាតិ តំបន់ ទ្វីប និង​ពិភពលោក​គឺ​នាង​ប្រមូលបាន​២៨​គ្រឿង​ដោយ​មិន​គិតពី​មេដាយប្រាក់ និង​សំរឹទ្ធ​ផង​។

បើ​និយាយ​ពី​ការប្រកួត​គុន​ចម្រុះ​វិញ នាង Michelle Nicolini ទើបតែ​ប្រកួត​បាន​គុន​ចម្រុះ​បាន​៨​ដង​ប៉ុណ្ណោះ​ក្នុង​នោះ​ឈ្នះ​៦ និង​ចាញ់​២ ធៀប​នឹង Jing Nan ដែល​ធ្លាប់​ប្រកួត​បាន​១៧​ដង​គឺ​ឈ្នះ​១៥ និង​ចាញ់​២​។

យ៉ាងណា នាង​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាការិនី​ជើងឯក​ពិភពលោក Angela Lee កាលពី​ឆ្នាំ​២០១៩​ដោយ​ពិន្ទុ​សម្រាប់​ការប្រកួត​មិត្តភាព​ដែល​ជំរុញ​ឲ្យ​នាង​ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ Jing Nan ដែល​ធ្លាប់​ឈ្នះ និង​ចាញ់ Angela Lee ដែរ​។

ជំនួប​នេះ​អាច​និយាយថា ម្ចាស់​ខ្សែក្រវាត់​មានប្រៀប​ក្បាច់​វ៉ៃ​ឈរ ខណៈ​អ្នក​ដណ្តើម​មានប្រៀប​ក្បាច់​ក្រោម ដូច្នេះ​បើ​នរណាម្នាក់​ធ្វេសប្រហែស​គឺ​ចប់​ហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម