កីឡា
ស៊ីហ្គេមលើកទី៣១ នៅវៀតណាម សម្រេចពន្យារពេលទៅចុងខែមេសាដល់ដើមខែឧសភាឆ្នាំ២០២២
វៀតណាមម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ បានសម្រេចពន្យារពេលរៀបចំទៅធ្វើនៅឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ឲ្យដឹងពីលទ្ធផលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ថ្ងៃនេះថា គណៈអចិន្ត្រៃយ៍ស៊ីហ្គេម (SEA Games) ចំនួន១១ប្រទេស បានចូលរួមប្រជុំតាមប្រព័ន្ធ Zoom បញ្ចប់នាម៉ោង៣រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយបានសម្រេចលើខ្លឹមសារមាន២ចំណុចសំខាន់ៗ រួមមាន៖ ១-SEA Games នៅវៀតណាមមិនរៀបចំ ឆ្នាំ២០២១នេះទេ ដោយមានការឯក ភាពជាឯកច្ឆន្ទ។ ២-SEA Games នៅវៀតណាម ឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះអូឡាំពិកវៀតណាម (ហ្វីលីពីនចំថ្ងៃបោះឆ្នោតសកល នាខែឧសភា) លើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាមត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃឲ្យបានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យម្ចាស់ផ្ទះវៀតណាម ស្នើសុំដល់បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជា ច្រើនលើក ស្តីពីការពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២វិញ ដោយកាលពីដំបូង ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១មួយនេះ បានស្នើសុំ១សេណារីយោផ្សេងទៀតថា ចង់ស្នើសុំធ្វើស៊ីហ្គេម នៅឆ្នាំ ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែម្ចាស់ផ្ទះស៊ីហ្គេម ទាំងពីរនេះមិនព្រមឡើយ។
គួររំលឹកឲ្យដឹងដែរថា កាលពីចុងខែឧសភា ឆ្នាំ ២០២១ ម្ចាស់ផ្ទះវៀតណាម បានបញ្ជាក់ជំហររបស់ខ្លួនថា ប្តេជ្ញាចិត្តខ្ពស់នឹងព្យាយាមធ្វើស៊ីហ្គេមនាចុងឆ្នាំ ២០២១ឲ្យបាន ប៉ុន្តែដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលជាសកលនៅឡើយ ទើបធ្វើឱ្យម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ សម្រេចពន្យារពេល៕
ដោយ ៖ វិសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


