កីឡា
គ្រូចំបាប់ជនជាតិអ៊ីរ៉ង់នឹងចំណាយពេល១ឆ្នាំ ដើម្បីបង្វឹកហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា
លោកKomeil Ghasemiអតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិក នឹងចំណាយរយៈពេលមួយឆ្នាំ ដើម្បីបង្ហាត់ដល់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
បន្ទាប់ពីមកដល់កម្ពុជា និង បានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនោះ គ្រូបង្វឹកចំបាប់កីឡាជម្រើសជា តិកម្ពុជា ដែលជាជនជាតិអ៊ីរ៉ង់នោះ បានចាប់ផ្ដើមបង្វឹកដល់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាហើយ។
លោកKomeil Ghasemi គឺជាអតីតម្ចាស់ជយលាភីមេដាយមាសអូឡាំពិក ២០១២ នៅទីក្រុងឡុងដុងក្នុងប្រទេសអង់គ្លេសលោកប្រកួតក្នុងក្បាច់ចំបាប់សេរី(freesty lewrestling)លោកមានស្នាដៃច្រើនក្នុងវិស័យកីឡាចំបាប់អ៊ីរ៉ង់ ដោយធ្លាប់ឈ្នះមេដាយមាសអូឡាំពិក២០១២ ក្នុងប្រភេទទម្ងន់១២០គីឡូក្រាមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាអូឡាំពិក ២០១៦នៅទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីលក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម មេដាយសំរឹទ្ធជើងឯកពិភពលោកឆ្នាំ២០១៤ នៅទីក្រុង Tashkent ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម។
សម្រាប់លំដាប់ទ្វីបអាស៊ីលោកធ្លាប់ទទួលបានមេដាយមាសជើងឯកអាស៊ីនៅទីក្រុងAstana កាលពីឆ្នាំ២០១៤ក្នុងប្រភេទទម្ងន់១២៥ គីឡូ ក្រាមមេដាយប្រាក់ អាស៊ីកាលពីឆ្នាំ២០១១ក្នុងនទីក្រុង Tashkent ក្នុងប្រភេទទម្ងន់១២០ គីឡូក្រាមមេដាយប្រាក់អាស៊ីក្នុងឆ្នាំ២០១៥នៅទីក្រុងដូហា ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម។ លោកមកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាត្រៀម សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម នៅឆ្នាំ២០២២ និងអាចបន្តដល់ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍



