កីឡា
NOCC បន្តបញ្ជ្រាបការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិក លើកទី៥ នៅភ្នំពេញ
ភ្នំពេញ ៖ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ជាលើកទី៥ នៅវិទ្យាល័យឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ព្រមទាំងគោលដៅដ៏ធំចម្បងៗរបស់ខ្លួនជាច្រើនទៀត ដូចជាការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង NOCC បញ្ជាក់ថា កម្ម វិធី «អប់រំគុណតម្លៃអូឡាំពិក» នេះ ត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៥ នៅក្នុងបរិវេណវិទ្យាល័យឫស្សីកែវ ដោយលោកសង្កេតឃើញថា វិទ្យាល័យនេះមានហេ ដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ដូចជាទីលានបាល់ទាត់ បាល់ទះ បាល់បោះជាដើម ដែលងាយស្រួលក្នុងការរៀបចំ។

ជាមួយគ្នានោះ ក្នុងពេលក្រុមការងារនាំឲ្យសិស្សានុសិស្សនានាលេងកីឡា គឺពួកគាត់បានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយ និងស្វែងយល់ពីការលេងកីឡាជាក្រុម ក៏ដូចជាបណ្តុះគំនិតឲ្យយុវជនឲ្យខិតខំលេងកីឡាឲ្យខ្លាំងពូកែ ដើម្បីក្លាយជាធនធានកីឡា នាថ្ងៃអនាគត។

លោកតុប បញ្ញា ជឿជាក់ថា បន្ទាប់ពីសិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបាននូវចំណេះដឹងបន្ថែម សម្រាប់ខ្លួនឯងផង ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយបន្តទៅកាន់សង្គមផងដែរ។ សិស្សានុសិស្សភាគច្រើនបានយល់ដឹងច្រើនពីការលេងកីឡា ក៏ដូចជាបានដឹងពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣របស់កម្ពុជា។

«អប់រំគុណតម្លៃអូឡាំពិក» ត្រូវបានឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិក ដែលគោលបំណងកម្មវិធីនេះ ក៏បានបញ្ជ្រាបចំណេះដឹងដល់កម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយនឹងការលើកទឹកចិត្តឲ្យពួកគាត់ចូលរួមលេងកីឡា ហើយផ្សព្វ ផ្សាយពីយុទ្ធនាការពលរដ្ឋម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត បដិសណ្ឋារកិច្ចល្អ យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀន ក៏ដូចជាបានដាក់បង្ហាញនូវស្លាកសញ្ញា និមិត្តសញ្ញា បាវចនា «កីឡារស់ក្នុងសន្តិភាព» ស៊ីហ្គេម ២០២៣ ផងដែរ៕
ដោយ ៖ វិសិទ្ធ





-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


