កីឡា
ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើហើយ ១០០ភាគរយហើយ ដោយត្រៀមទទួលរៀបចំការប្រកួតបាល់ទាត់SUZUKI Cup នាចុងឆ្នាំនេះ
ពេលនេះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈ សម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេស សល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្មនិងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ហើយតាមលំដាប់លំ ដោយនៃលក្ខណៈបច្ចេកទេស ត្រូវនឹងស្តង់ ដារនៃពហុកីឡដ្ឋានអន្តរជាតិហើយ។នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខា ធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC។
ក្នុងឱកាសចុះទៅពិនិត្យ ពហុកីឡដ្ឋានជាតិមរតកតេជោព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខា ធិការCAMSOC បានមានប្រសាសន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជា មានិតចិន បានធ្វើហើយ១០០ភាគរយហើយ ក្រោយពីសាងសង់រយៈពេលជិត ៣ ឆ្នាំ ហើយក៏ត្រៀមទទួលការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិ នាចុងឆ្នាំនេះដែលពហុកីឡដ្ឋានជាតិមរតកតេជោនេះ អាចផ្ទុកអ្នកទស្សនា បានជាង ៦ម៉ឺននាក់។

លោកបន្តថា ក្រុមការងារកំពុងរៀបចំកម្មវិធីនិងគោរពស្នើសុំរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រីថា តើក្នុងស្ថានភាពកូវីដនេះ អាចធ្វើអ្វីបាន បន្ទាប់ពីពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិនេះ ឬមួយក៏ធ្វើកម្មវិធីអ្វីផ្សេងទៀតជាមួយនឹងភាគីចិន ដើម្បីអរអរសាទរនូវការទទួលមរតកដ៏មហាសាលនេះ។
លោកអគ្គលេខាបញ្ជាក់ថា អ្វីដែលយើងត្រៀម គឺចាប់ពីខែតុលាតទៅគឺថា ពហុកី ឡដ្ឋានជាតិនេះ អាចទទួលយកនូវការប្រ កួតកម្រិតជាអន្តរជាតិបាន ដូចជាការត្រៀមទទួលនូវការប្រកួតបាលទាត់ SUZUKI Cup ក្នុងខែធ្នូ ឆ្នាំ២០២១នៅទីនេះ ដើម្បីទាក់ទាញឱ្យមានការចាប់អារម្មណ៍ខ្លាំង ហើយអាចបង្ហាញមុខមាត់របស់កម្ពុជា នៅលើវិស័យកីឡាបាល់ទាត់និងត្រៀមលក្ខ ណៈឱ្យមានការប្រកួតកីឡាផ្សេងៗ ឱ្យមានជាប់ជានិច្ចនៅទីនេះ ។
លោកបន្តថា មកដល់ពេលនេះ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានលេច ចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេល មុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ហើយតាមលំដាប់លំដោយ នៃលក្ខណៈបច្ចេក ទេស ត្រូវនឹងស្តង់ដារនៃពហុកីឡដ្ឋានអន្តរ ជាតិ។ បន្ថែមពីនោះទៀត ពហុកីឡដ្ឋានជាតិថ្មីនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិ ក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជា ពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខ នេះផងដែរ។
ឯកឧត្តមបញ្ជាក់ថា ពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នេះគឺជាសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្រោមក្រប ខណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា។

កិច្ចការត្រួតពិនិត្យវឌ្ឍនភាព ការសាង សង់កីឡដ្ឋានធំនេះ ត្រូវបានឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSO C តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឱ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុម ហ៊ុនសាងសង់របស់ភាគីចិន នឹងប្រគល់ជូនដល់ CAMSOC។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការ ណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអា គ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


