កីឡា
ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទុកអ្នកគាំទ្រច្រើនជាងគេ ក្នុងចំណោមកីឡដ្ឋាន ១០ សម្រាប់ពានក្លិបអាស៊ាន
នៅរដូវកាល ២០២៥-២០២៦ ក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ រៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ ASEAN Club Championship Shopee Cup ខណៈតាមស្ថិតិ ពហុកីឡដ្ឋានជាតិមរតកតេជោ មានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានច្រើនជាងគេបំផុត ក្នុងចំណោមកីឡដ្ឋានទាំង ១០។

ការប្រកួតវគ្គចែកពូលសម្រាប់ពាន ASEAN Club Championship បានចាប់ផ្តើមប្រកួតជាផ្លូវការ កាលពីថ្ងៃ ពុធ ទី ២០ ខែ សីហា ម្សិលមិញ។ ដោយឡែកក្រុម ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបើកយុទ្ធនាការការប្រកួតដំបូងនៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ សីហា នេះ ដោយនឹងត្រូវជួបក្រុម Shan United នៅពហុកីឡដ្ឋាន Thuwunna Stadium ក្នុងប្រទេស មីយ៉ាន់ម៉ា។
យ៉ាងណា បើក្រឡេកទៅមើលអំពីរូបមន្តនៃការប្រកួតក្នុងវគ្គចែកពូលនេះ គឺក្រុមទាំង ៦ ប្រចាំពូលនីមួយៗនឹងត្រូវជួបគ្នាមួយជើងៗ ហើយការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ គឺអាស្រ័យទៅលើការរៀបចំរបស់កម្មវិធី។ មានន័យថា ប្រកួតណាត្រូវលេងនៅក្រៅដី ហើយប្រកួតណាត្រូវលេងនៅក្នុងដី គឺអាស្រ័យលើការកំណត់របស់គណៈកម្មការរៀបចំការប្រកួត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF)។

ខាងក្រោមនេះ ជាកីឡដ្ឋានរបស់ក្រុមនីមួយ ដែលត្រូវរៀបចំការប្រកួតពាន ASEAN Club Championship Shopee Cup ៖
- ក្លិបព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ (ផ្ទុកអ្នកទស្សនាបានចំនួន ៥៦,០០០ នាក់)។
- ក្លិប Shan United របស់ មីយ៉ាន់ ប្រើពហុកីឡដ្ឋាន Thuwunna Stadium (ផ្ទុកអ្នកទស្សនាបាន ៥០,០០០ នាក់)។
- ក្រុម Johor Darul Ta’zim ប្រើប្រាស់កីឡដ្ឋាន Sultan Ibrahim (ផ្ទុកអ្នកទស្សនាបាន ៤០,០០០ នាក់)។
- ក្លិប Buriram United របស់ ថៃ ប្រើប្រាស់កីឡដ្ឋាន Chang Arena (ផ្ទុកអ្នកទស្សនាបានចំនួន ៣២,០០០ នាក់)។
- ក្លិប Nam Định របស់ វៀតណាម ប្រើប្រាស់កីឡដ្ឋាន Thien Truong (ផ្ទុកអ្នកទស្សនាបាន ៣០,០០០ នាក់)។
- ក្លិប Công An Hà Nội របស់ វៀតណាម ដដែល ប្រើប្រាស់កីឡដ្ឋាន Hang Day (ផ្ទុកអ្នកទស្សនាបាន ២២,៥០០ នាក់)។
- ក្លិប BG Pathum និង Bangkok United របស់ ថៃ ប្រើប្រាស់កីឡដ្ឋាន True BG រួមគ្នា (ផ្ទុកអ្នកទស្សនាបាន ១៥,១១៤ នាក់)។
- ក្លិប Cebu របស់ ហ្វីលីពីន ប្រើប្រាស់កីឡដ្ឋាន Rizal Memorial (ផ្ទុកអ្នកទស្សនាបាន ១២,៨៧៣ នាក់)។
- ក្លិប Selangor របស់ ម៉ាឡេស៊ី ប្រើប្រាស់កីឡដ្ឋាន MBPJ (ផ្ទុកអ្នកទស្សនាបាន ១០,៦៦១ នាក់)
- ក្លិប Tampines Rovers និង Lion City Sailors របស់ សិង្ហបុរី ប្រើប្រាស់កីឡដ្ឋាន Bishan រួមគ្នា (ផ្ទុកអ្នកទស្សនាបាន ១០,០០០ នាក់)៕


អត្ថបទ៖ សេម កុសល
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


