ព័ត៌មានអន្ដរជាតិ
មកដឹងទំហំទឹកប្រាក់សាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែល សម្ដេចតេជោ សម្ពោធព្រឹកនេះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅ ព្រឹកថ្ងៃទី១៨ ខែធ្នូ ២០២១ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិន ។

ទន្ទឹមនោះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន និងប៉ារ៉ាហ្គេម នៅ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ។
ពហុកីឡដ្ឋានដ៏ធំនេះចាប់ផ្ដើមសាងសង់ជាដំណាក់កាលៗ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ហើយបានបញ្ចប់ការសាងសង់ ១០០ ភាគរយកាលពីសីហាកន្លងទៅ ។

ចំណែក ទំហំទឹកប្រាក់ចំពោះការសាងសង់ ពហុកីឡដ្ឋានសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ មួយនេះ ត្រូវបានគេហទំព័រចិន South China Morning Post (SCMP) បង្ហាញឲ្យដឹងថា ចំណាយប្រមាណ ១៦០ លានដុល្លារអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៤ ៧០០ កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ


