Connect with us

កីឡា

មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas 

បានផុស

នៅ

ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបានគេមើលឃើញថា សឹងតែមិនអាចបើកភ្នែករួច ហើយត្រូវបានភរិយា បញ្ចុកអាហារ នៅក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះប៉ុន្មានថ្ងៃក្រោយបរាជ័យរបស់គាត់ដោយថ្វីដៃ Yordenis Ugas កាលពីយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រដាល់វ័យ ៤២ ឆ្នាំរូបនេះ បានវិលត្រឡប់មកសង្វៀនវិញជាលើកដំបូង បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំ ហើយត្រូវផ្គូរផ្គងឲ្យប្រកួតជាមួយម្ចាស់ជើងឯកទម្ងន់ Welterweight មិនទាន់ស្គាល់ពាក្យថាចាញ់ Errol Spence Jr មុនពេល Ugas ចូលខ្លួនមកប្រកួតជំនួស ដោយសារតែ Spence មានរបួសភ្នែក។

យ៉ាងណាក្តី អ្នកប្រដាល់ហ្វីលីពីន ត្រូវបានអ្នកគាំទ្រជឿជាក់យ៉ាងមុតមាំថា នឹងឈ្នះការប្រកួតនោះ។ ប៉ុន្តែ Ugas បានបង្កឲ្យមានការភ្ញាក់ផ្អើល និងបង្ហាញពីទម្រង់វាយយ៉ាងល្អឥតខ្ចោះនៅ Las Vegas ហើយ Ugas បានយកឈ្នះ Pacquiao ដោយពិន្ទុជាឯកច្ឆន្ទ។

Pacquiao បានរងរបួសភ្នែកក្នុងការប្រកួតនោះ ហើយតម្រូវឲ្យដេរចំនួន ៥ ថ្នេរនៅជិតភ្នែកខាងឆ្វេង។

ទំហំនៃការរងរបួសរបស់ Pacquiao ត្រូវបានបង្ហាញក្នុងសប្តាហ៍នេះ នៅពេលដែលប្រពន្ធរបស់គាត់ឈ្មោះ Jinkee បានបង្ហោះវីដេអូនៅលើ Instagram បង្ហាញពី Pacquiao ស្ទើរតែមិនអាចបើកភ្នែកបាន នៅពេលដែលនាងបញ្ចុកអាហារ។

ចង់ដឹងថា Pacquiao មានសភាពបែបណាក្រោយប្រកួតជាមួយ Ugas តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សោកស្ដាយ! Manny Pacquiao ចាញ់អ្នកប្រដាល់គុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម