កីឡា
ភូមិកីឡា គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡា ដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom នៅព្រឹកថ្ងៃអង្គារនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ និងជាប្រធាន CAMSOCបានផ្តល់អនុសាសន៍ថា ភូមិកីឡា គឺជាចំ ណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគ ជ័យ ដោយភូមិកីឡានេះ នឹងទទួលការស្នាក់នៅ-ហូបចុករបស់ប្រតិភូ-អត្តពលិក ក្នុងកម្រិតស្តង់ដារអន្តរជាតិ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូរជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAM SOCមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថា អ្វីដែលសំខាន់ នៅក្នុងកិច្ចប្រជុំ គឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា បានជំរុញឲ្យក្រុមហ៊ុនសាងសង់បន្តសកម្មភាពសាង សង់ឲ្យសម្រេចបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ផ្នែកបច្ចេកទេសមួយចំនួនទៀត។

ការធ្វើបទបង្ហាញពីអ្នកឧកញ៉ា សៀ ឬទ្ធី នៃក្រុមហ៊ុន WorldBridge Sport Willage ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា ដែលក្រុមហ៊ុនសាងសង់នេះបានបំពេញកាតព្វកិច្ចក្នុងការបង្ហាញវឌ្ឍនភាពការងារសាងសង់ឲ្យទាន់ពេលវេលា។ ជា មួយគ្នានោះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានអះអាងជាថ្មីថា ដំណើរការសាងសង់នេះនឹងសម្រេចបានតាមផែនការ និងមិនធ្វើឲ្យ ខូចកិត្តិយសជាតិនោះទេ ដោយដំណើរការសាងសង់នឹងធ្វើឲ្យបានរួចរាល់តាមផែនការ។



លោកអគ្គលេខាធិការបន្ថែមថា «ការអះអាងរបស់ក្រុមហ៊ុនសាងសង់នេះបានធ្វើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC មានទំនុកចិត្តខ្ពស់ ក្នុងការត្រៀមខ្លួនគ្រប់ទម្រង់ទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វីដែលសំខាន់ គឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាបានជំរុញឲ្យក្រុមហ៊ុនសាងសង់បន្តសកម្មភាពសាងសង់ឲ្យសម្រេចបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ផ្នែកបច្ចេក ទេសមួយចំនួនទៀត ដែលលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAM SOC បានលើកឡើង»។
«ដូច្នេះ ភូមិកីឡានេះ គឺជាចំណុចយុទ្ធ សាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ដោយភូមិកីឡានេះនឹងទទួលការស្នាក់នៅ-ហូបចុករបស់ប្រតិភូ-អត្តពលិក ក្នុងកម្រិតស្តង់ដារអន្តរជាតិ ដើម្បីបម្រើដល់ផលប្រ យោជន៍ជាតិ សេចក្តីថ្លៃថ្នូរជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។
លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ជារួមនៅ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹក នាំ CAMSOC ទទួលបានភាពកក់ក្តៅនៃដំណើរការវឌ្ឍនភាពការងារសាងសង់ភូមិកីឡានេះ តាមផែនការ»។

សូមបញ្ជាក់ថា តាមផែនការ ដំណើរការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវបញ្ចប់ នាចុង ឆ្នាំ២០២២ ដោយភូមិកីឡានេះអាចបម្រើដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់ ក្នុងពេលទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ



