កីឡា
តារាបាល់ទាត់រកចំណូលខ្ពស់បំផុត១០រូបរដូវកាលនេះ
យោងតាម Forbes បានបង្ហាញថា កំពូលតារាបាល់ទាត់ឆ្នើម Cristiano Ronaldo បានយកឈ្នះគូប្រជែងយូរអង្វែងរបស់ខ្លួនគឺ Lionel Messi ដើម្បីក្លាយជាកីឡាករបាល់ទាត់មានប្រាក់ចំណូលខ្លស់ជាងគេបំផុតនៅក្នុងពិភពលោកនារដូវកាលនេះ។
បន្ទាប់ពីផ្លាស់ចេញពីទឹកដីអ៉ីតាលីទៅកាន់ក្លឹបបិសាចក្រហម Manchester United តារាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានព្យាករថា នឹងទទួលបានប្រាក់ចំណូលចំនួន ១២៥លានដុល្លារអាមេរិកមុនពេលកាត់ពន្ធសម្រាប់រដូវកាលនេះជាមួយនឹងប្រាក់ខែ៧០លានដុល្លារ និងប្រាក់លើកទឹកចិត្តតែប៉ុណ្ណោះ។

ចំណែកតារាឆ្នើមអាហ្សង់ទីន Messi ទទួលបានប្រាក់ចំណូល១១០លានដុល្លារអាមេរិកនៅក្នុងរដូវកាល២០២១-២២នេះ ដែលធ្វើឲ្យរូបគេស្ថិតនៅចំណាត់ថ្នាក់លេខ២។ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំទើបចូលរួមជាមួយក្លឹបបារាំង Paris Saint-Germain ទទួលបានប្រាក់ខែច្រើនជាង Ronaldo គឺ៧៥លានដុល្លារអាមេរិក។
យោងតាម Forbes បង្ហាញថា ប៉ុន្តែ Ronaldo ដែលជាអត្តពលិកល្បីល្បាញបំផុតតាមបណ្តាញទំនាក់ទំនងសង្គមជាង៥០០លាននាក់លើ Facebook, Instagram និងTwitter ទទួលបាន៥៥លានដុល្លារអាមេរិក ខណៈ Messi ទទួលបានត្រឹម៣៥លានដុល្លារប៉ុណ្ណោះ។
មិត្តរួមក្លឹបរបស់ Messi នៅ PSG គឺតារាឆ្នើមប្រេស៊ីល Neymar និង Kylian Mbappe ស្ថិតនៅលេខ៣ និងលេខ៤ដែលមានប្រាក់ចំណូល ៩៥លានដុល្លារ និង៤៣លានដុល្លារ។ ខ្សែប្រយុទ្ធហង្សក្រហម Mohamed Salah ស្ថិតនៅលេខ៥ជាមួយនឹងប្រាក់ ៤១លានដុល្លារអាមេរិក។
Forbes បានប្រមូលចងក្រងចេញជាបញ្ជីដោយនិយាយជាមួយក្លឹប ម្ចាស់ឧបត្ថម្ភ ភ្នាក់ងារកីឡាករ និងអ្នកជំនាញហិរញ្ញវត្ថុ ហើយបានប៉ាន់ស្មានពីតារាបាល់ទាត់រកចំណូលបានខ្ពស់លំដាប់កំពូលទាំង១០រូបមុនពេលកាត់ពន្ធសរុបគឺ៥៨៥លានដុល្លារនៅក្នុងរដូវកាលនេះ កើនឡើងខ្ពស់ជាងរដូវកាលមុនដែលមាន៥៧០លានដុល្លារអាមេរិក។
កីឡាករបាល់ទាត់រកចំណូលបានខ្ពស់បំផុតទាំង១០ក្នុងរដូវកាលនេះ
- Cristiano Ronaldo — ១២៥លានដុល្លារ
- Lionel Messi — ១១០លានដុល្លារ
- Neymar — ៩៥លានដុល្លារ
- Kylian Mbappe — ៤៣លានដុល្លារ
- Mohamed Salah — ៤១លានដុល្លារ
- Robert Lewandowski — ៣៥លានដុល្លារ
- Andres Iniesta — ៣៥លានដុល្លារ
- Paul Pogba — ៣៤លានដុល្លារ
- Gareth Bale — ៣២លានដុល្លារ
- Eden Hazard — ២៩លានដុល្លារ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Forbes
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


