កីឡា
នារីជប៉ុន Itsuki គិតថា ខ្លាញីឥណ្ឌា Ritu ល្ងង់ដែលគិតថា «ផ្តួលខ្ញុំឲ្យសន្លប់»
កីឡាការិនីគុនចម្រុះជប៉ុន Itsuki Hirata ត្រូវប្រឈមនឹងកីឡាការិនីឥណ្ឌារហស្សនាម«ខ្លាញីឥណ្ឌា» Ritu Phogat ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix នៅព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: NEXT GEN នាថ្ងៃសុក្រ ទី២៩ ខែតុលានេះនៅប្រទេសសិង្ហបុរី។
មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកលេងគុនចម្រុះជប៉ុន Itsuki Hirata អាយុ២២ឆ្នាំបានប្រកួតឈ្នះកីឡាការិនីអាមេរិក Alyse Anerson ដោយពិន្ទុកាលពីថ្ងៃទី៣ ខែកញ្ញា ហើយនៅរាត្រីជាមួយគ្នានោះ កីឡាការិនីឥណ្ឌា Ritu Phogat បានប្រកួតឈ្នះកីឡាការិនីចិន Meng Bo ដោយពិន្ទុដែរ។ សម្រាប់ការត្រៀមខ្លួនប្រកួតរកកៅអីវគ្គផ្តាច់ព្រ័ត្រនេះ Ritu យល់ឃើញខ្លួនឯងថា ដៃគូសម្លឹងមើលឃើញនាងមានចំណុចខ្លាំងតែម្យ៉ាងគត់គឺចំបាប់ ហើយនាងខ្លួនឯងក៏បានបញ្ជាក់ថា ក្នុងចំណោមកីឡាការិនីទម្ងន់ atomweight គ្មាននរណាម្នាក់ដែលមានជំនាញចំបាប់ល្អជាងនាងទេ។
កីឡាការិនីចំបាប់ជម្រើសជាតិឥណ្ឌាបានបញ្ជាក់ថា នៅពេលនេះ នាងមិនដូច Ritu ពីមុនទេ។ នាងនឹងផ្តួលដៃគូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជំនាញផ្សេង ហើយផ្តួលដៃគូវគ្គផ្តាច់ព្រ័ត្រដោយវិធីផ្សេងទៀត។ ឆ្លើយតបនឹងសំដីរបស់ Ritu កីឡាការិនីជប៉ុនដែលមិនទាន់ស្គាល់បរាជ័យក្នុងអាជីពគុនចម្រុះបាននិយាយថា ៖«ប្រកួតជាមួយដៃគូដែលមានជំនាញក្រោមដូចគ្នា គឺខ្ញុំមានទំនុកចិត្តណាស់ ដូច្នេះខ្ញុំចង់ឈ្នះដោយប្រើក្បាច់ក្រោម។ ខ្ញុំគិតថា Ritu ល្ងង់ដែលនិយាយថា នាងនឹងឈ្នះខ្ញុំដោយផ្តួលឲ្យសន្លប់»។

មែនហើយ កីឡាការិនីទាំងពីរនេះពូកែជំនាញក្រោមដូចគ្នា។ កីឡាការិនីជប៉ុនមានប្រភពដើមពីកីឡាយូដូ ខណៈកីឡាការិនីឥណ្ឌាមានប្រភពដើមពីកីឡាចំបាប់ ដូច្នេះពួកគេចាប់អាជីពគុនចម្រុះដោយមានមូលដ្ឋានគ្រឹះជំនាញក្រោមដូចគ្នា។ ទោះជាយល់ឃើញសំដីរបស់ខ្លាញីឥណ្ឌាល្ងង់ ប៉ុន្តែ Itsuki ទទួលស្គាល់ភាពខ្លាំងរបស់ដៃគូម្នាក់នេះដោយនិយាយថា ៖«ខ្ញុំកត់សំគាល់ឃើញថា គាត់ខ្លាំងនៅទឹកទី៣រាល់ពេលការប្រកួត។ ចាប់ផ្តើមទឹកដំបូងៗធម្មតាទេ តែកាន់តែវ៉ៃកាន់តែល្អ»។


នាងនិយាយថា ៖«ខ្ញុំនឹងបង្ក្រាបខ្លាញីឥណ្ឌា។ ខ្ញុំគិតថា ខ្ញុំអាចធ្វើបាន។ ខ្ញុំហ្វឹកហាត់ជំនាញក្រោមច្រើនណាស់ជាមួយកំពូលកីឡាករគុនចម្រុះ Shinya Aoki និងអ្នកពូកែជាច្រើនទៀត»។
«ប្រកួតចុងក្រោយខ្ញុំឈ្នះដោយពិន្ទុប៉ុណ្ណោះ គួរឲ្យធុញលទ្ធផលបែបនេះ តែលើកនេះ ខ្ញុំនឹងប្រើបច្ចេកទេសបញ្ឈប់ដៃគូឲ្យបាន»៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



