កីឡា
បណ្តាប្រទេសនានាជាសមាជិកស៊ីហ្គេម ប្តេជ្ញាចិត្ត នឹងជួយជ្រោមជ្រែងដល់ការ រៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា
ភ្នំពេញ ៖ បណ្តាប្រទេសនានាដែលជាសមាជិកស៊ីហ្គេមបានប្តេជ្ញាចិត្តថា នឹងជួយជ្រោមជ្រែងដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣។ ការទទួលធ្វើម្ចាស់ផ្ទះ គឺជាឱកាសដ៏សំខាន់បំផុត ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិរបស់យើងកាន់តែទូលំទូ លាយ។ នេះជាការបញ្ជាក់របស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា នៅក្នុងពេលចូលរួមកិច្ចប្រជុំអនឡាញជាមួយក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬហៅថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលមានតំណាងនៃបណ្តាប្រទេសសរុបទាំង១១នៃសមាជិកស៊ីហ្គេម ស្តីពីការត្រៀមការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅទី ក្រុងហាណូយ ប្រទេសវៀតណាម លោកវ៉ាត់ ចំ រើនបានឲ្យដឹងថា សមាជិកនៃកិច្ចប្រជុំបានជជែក ដេញដោលអំពីការស្នើធ្វើវិសោធនកម្មធម្មនុញ្ញស៊ីហ្គេមលើផ្នែកមួយចំនួន ក្នុងការដាក់បញ្ចូលប្រភេទកីឡាមួយចំនួន ដូចជាកីឡាយុទ្ធគុន បញ្ចូលទៅក្នុងចំណាត់ថ្នាក់ទី៣ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ យើងអាចដាក់ចូលនូវយុទ្ធគុនចម្រុះនេះ ដែលក្នុងនោះ យើងបញ្ជូលគុនល្បុក្កតោ ឬក្បាច់ គុនរបស់យើងផ្សេងៗទៀត។
អគ្គលេខាធិការnocc បានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានផ្តោតសំខាន់ផងដែរ ទៅលើការជួយសម្របសម្រួលគ្នាដល់ម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាការត្រៀមលក្ខណៈលើការហ្វឹកហាត់ ត្រៀមចូលរួមប្រកួតប្រជែង នីតិវិធីនៃការចុះឈ្មោះចូល រួមប្រកួតឲ្យបានត្រឹមត្រូវតាមបទដ្ឋានរដ្ឋបាលកីឡា។ សមាជិកទាំង១១នៃស៊ីហ្គេម ក៏បានលើក ឡើងនូវសំណូមពរនៃការដាក់បញ្ចូលប្រភេទកីឡាមួយចំនួនទៅក្នុងស៊ីហ្គេមនៅវៀណាមឆ្នាំ២០២១ និងត្រៀមដាក់បញ្ចូលក្នុងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ដោយលោកសង្កត់ថា ម្ចាស់ផ្ទះមានសិទ្ធិក្នុងការសម្រេចចុងក្រោយ ហើយសមាជិកមានសិទ្ធិស្នើសុំលើប្រភេទកីឡាណា ដែលមានសក្តានុពល ឬប្រភេទកីឡាអូឡាំពិក។
លោកវ៉ាត់ ចំរើន អះអាងថា ជារួមបណ្ដាប្រទេសនានាដែលជាសមាជិកកីឡាស៊ីហ្គេមបានប្ដេជ្ញាជួយជ្រោមជ្រែងកម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងឲ្យទទួលបានជោគជ័យ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេមបន្តពីកម្ពុជាលើកទី៣៣ នាឆ្នាំ២០២៥ គឺប្រទេសថៃ ដែលគណៈកម្មាធិការជាតិអូឡាំពិកថៃ បានទទួលភ្លើងខៀវហើយពីរដ្ឋាភិបាលថៃថា នឹងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥ ហើយដល់ឆ្នាំ២០២៧ ដល់វេនប្រទេសប្រ៊ុយណេ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


