កីឡា
ក្រុមកម្ពុជាចេញទៅប្រយុទ្ធក្នុងពាន Suzuki Cup ហើយជូនពរលទ្ធផលល្អ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះបានចេញដំណើរពីប្រលានយន្តហោះអន្តរជាតិភ្នំពេញទៅប្រទេសសិង្ហបុរីដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់លំដាប់ទី១អាស៊ីអាគ្នេយ៍ហៅកាត់ថា AFF Suzuki Cup 2020។

កម្ពុជាស្ថិតនៅពូល B ជាមួយក្រុមខ្លាំង៤ផ្សេងគឺ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឡាវ។

ក្រុមគោព្រៃកម្ពុជាបើកឆាកក្នុងពូលប្រកួតជាមួយនឹងម៉ាឡេស៊ី នាថ្ងៃទី៦ ខែធ្នូ ហើយប្រកួតទី២ជួបឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែធ្នូ ខណៈលើកទី៣ប៉ះក្រុមឡាវនាថ្ងៃទី១៥ ខែធ្នូ មុនពេលបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលជាមួយជើងខ្លាំង វៀតណាម នាថ្ងៃទី១៩ ខែធ្នូ។

គិតចាប់តាំងពីជើងឯកអាស៊ាននេះត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ១៩៩៦មក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់បានឡើងវគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ពោលធ្លាប់បានប្រកួតតែក្នុងវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ។

សង្ឃឹមថា ឆ្នាំនេះក្រុមគោព្រៃកម្ពុជាធ្វើបានល្អ និងបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


