កីឡា
គ្រូវៀតណាមមិនហ៊ានវាយតម្លៃក្រុមខ្លួនខ្លាំងជាងគេនៅអាស៊ាន ក្រោយចាញ់ថៃ
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមមិនអាចការពារតំណែងជើងឯកឆ្នាំចាស់ AFF Cup បានទេ បន្ទាប់ពីធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារថៃដែលសរុបទាំងពីរជើងចាញ់ ២-០។

ការប្រកួតជើងទី១ វៀតណាមបានចាញ់ថៃដោយលទ្ធផល ២-០ និងប្រកួតជើងទី២កាលពីយប់មិញបានត្រឹមលទ្ធផលស្មើ ០-០ ដូច្នេះក្រុមជាប់របងកម្ពុជាមួយនេះអស់ឱកាសទៅវគ្គផ្តាច់ព្រ័ត្រ ខណៈថៃឡើងទៅជួបឥណ្ឌូណេស៊ីវគ្គផ្តាច់ព្រ័ត្រ។
ក្រោយចប់ការប្រកួតនៅក្នុងសន្និសីទសារព័ត៌មាន លោក Park Hang-seo គ្រូបង្វឹកជម្រើសជាតិវៀតណាមសញ្ជាតិកូរ៉េខាងត្បូងមិនចង់និយាយអ្វីឡើយ ហើយក៏មិនហ៊ានវាយតម្លៃជម្រើសជាតិវៀតណាមជាក្រុមខ្លាំងបំផុតនៅអាស៊ានទេ។
លោក Park បាននិយាយថា ៖«យើងចាញ់ ដូច្នេះខ្ញុំគ្មានអ្វីត្រូវនិយាយទេ។ ខ្ញុំមិនដឹងនិយាយពីអ្វីឡើយ»។
តាមពិតទៅ វៀតណាមព្យាយាមលេងសម្រុកទៅតំបន់ប្រយុទ្ធច្រើន និងមានឱកាសស៊ុតបានច្រើន ប៉ុន្តែគ្មានសំណាង ខណៈថៃបានគ្រប់គ្រងបាល់យ៉ាងល្អ និងមានឱកាសស៊ុតលើទីរបស់វៀតណាមតិចជាង។

គ្រូបង្វឹកសញ្ជាតិកូរ៉េបាននិយាយថា ៖«វាច្បាស់ណាស់ថា វៀតណាមបរាជ័យ។ ក្រុមមិនបានឡើងវគ្គផ្តាច់ព្រ័ត្រ។ រឿងមិនល្អទេដែលចាញ់។ យើងខ្ញុំទទួលស្គាល់នេះជាបរាជ័យរបស់យើង ប៉ុន្តែក្រុមបានខំប្រឹងប្រែងហើយ»។
លោក Park បានសង្កត់ធ្ងន់ថា ៖«ខ្ញុំមិនអាចវាយតម្លៃថាតើវៀតណាមនៅតែជាក្រុមខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ឬយ៉ាងណាទេ តែយើងជឿជាក់ក្នុងការយកឈ្នះដៃគូណាមួយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន