Connect with us

កីឡា

មណ្ឌល​ហែល​ទឹក​ថ្មី​បាត់ដំបង នឹង​ត្រូវ​រៀបចំ​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ២០២២ នា​ដើម​ខែម​ករានេះ

បានផុស

នៅ

មណ្ឌល​កីឡាហែលទឹក​ថ្មី​បាត់ដំបង ដែល​ទើប​សាងសង់​រួច និង គ្រោង​ធ្វើ​ពិធី​អបអរសាទរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ដើមខែ​មករា​ខាងមុខនេះ នឹងត្រូវ​រៀបចំ​ការប្រកួត​ហែល ទឹក​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ ផងដែរ​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​បានប្រកាស​បើក​ព្រឹត្តិការណ៍​ការប្រកួត​កីឡា ហែល​ទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២២ និង​អបអរសាទរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​កីឡាហែលទឹក​បាត់ដំបង ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​បាត់ដំបង ក្នុង​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ បានបញ្ជាក់​ទៀត​ថា ​ការប្រកួត​ជើងឯក​ឆ្នាំនេះ សហព័ន្ធ​ដាក់​វិញ្ញាសា ៣​ផ្នែក​ធំៗ គឺ​ផ្នែក​បុរស​ចាប់ពី​អាយុ​១២ ឆ្នាំ​ឡើង​មាន​១២​វិញ្ញាសា ផ្នែក​នារី ចាប់ពី​១០​ឆ្នាំ​ឡើងទៅ មាន​១១​វិញ្ញាសា មាន​ហែល​របៀប​សេរី របៀប​កង្កែប ហែល​របៀប​ផ្ងារ ហែល​របៀប​មេអំបៅ ហែល​បួន​របៀប​ឯកត្តជន និង​ហែល​បណ្តាក់​បួន​របៀប (៤x១០០​ម៉ែត្រ​) ក្នុង​ចម្ងាយ​៥០​ម៉ែត្រ ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​។

ចំណែក ឯ​ផ្នែក​ជន​ពិការ​មាន​ពីរ​វិញ្ញាសា​បុរស គឺ​ហែល​៥០​ម៉ែត្រ និង​ហែល​១០០​ម៉ែត្រ​រៀប​សេរី​ដូចៗ​គ្នា សម្រាប់​កម្រិត​ពិការភាព S3 ដល់ S10 ។

លោក ហែម គិរី បន្តថា គោលដៅ​នៃ​ការរៀបចំ​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២១ នៅក្នុង​មណ្ឌល​ហែល​ទឹក​ថ្មី​នេះ ដើម្បី​ជាការ​តេស្ត​សាកល្បង​នៃ​គុណភាព​អាង​ហែល​ទឹក​ដែល​ទើបនឹង​សាងសង់​រួច សម្រាប់​ការប្រកួត​ផង និង​សម្រាប់​ការហ្វឹកហាត់​ផង​។ អាង​ហែល​ទឹក​ខេត្តបាត់ដំបង​នេះ បាន​ចំណាយ​អស់​ថវិកា​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក អាច​រៀបចំ​ការប្រកួត​កម្រិត​ជាតិ និង អាច​ប្រកួត​កម្រិត​អន្តរជាតិ​ថ្នាក់​តំបន់​បាន​។

លោក​បាន​បន្ថែម​ទៀត​ថា ទន្ទឹម​នេះ​មណ្ឌល កីឡាហែលទឹក​ខេត្តបាត់ដំបង​នេះ​ត្រូវបាន​សាងសង់​ឡើង​ស្របតាម​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក ក្នុង​ការ​អភិវឌ្ឍ និង​បណ្ដុះ បណ្ដាល​កីឡាករ​-​កីឡាការិនី​ឈុត​ធំ និង​ថ្នាល​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​ការប្រកួត​កីឡា​SEA GAMES ឆ្នាំ​២០២៣ ផងដែរ ៕

ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម