៨​សំនួរ​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​កីឡាការិនី​ពហុ​ជំនាញ នៅ ស្រី​ពៅ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

៨​សំនួរ​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​កីឡាការិនី​ពហុ​ជំនាញ នៅ ស្រី​ពៅ​

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​នារី​កម្ពុជា នៅ ស្រី​ពៅ អវត្តមាន​ពីស​ង្វៀន​ក្នុងស្រុក និង​អន្តរជាតិ​ជាង​មួយឆ្នាំ​ហើយ បន្ទាប់ពី​ប្រកួត​ចុងក្រោយ​បាន​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat កាលពី​ខែតុលា ឆ្នាំ​២០២០​នៅ​ប្រទេស​សិង្ហ​បុរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ ស្រី​ពៅ បាន​ឲ្យ​ដឹងថា ក្រោយពេល​ប្រកួត​នៅ ONE Championship និង​ត្រូវបាន​កោះ​ហៅចូល​ជម្រើសជាតិ​កម្ពុជា នាង​បាន​ផ្លាស់ប្តូរ​ជំនាញ​ជាមួយនឹង​គោលដៅ​ធំ​ច្បាស់លាស់​សម្រាប់​ឆ្នាំ​២០២២ និង​២០២៣​ខាងមុខ ប៉ុន្តែ​បើ​និយាយ​ពី​ជំនាញ​គឺ​កញ្ញា​ចេះ​ច្រើន​មាន គុន​ខ្មែរ គុន​ចម្រុះ និង​ប្រដាល់សកល​។

​សំនួរ ៖ ឆ្នាំ​២០២១​កន្លងទៅ តើ​កញ្ញា​មាន​ស្ថានភាព​យ៉ាងណា​ចំពោះ​អាជីព​ប្រដាល់​?

​នៅ ស្រី​ពៅ​៖ ជា​ឆ្នាំ​មួយ​ដែល​ពិបាក​ខ្លាំង តែ​មិនមែន​តែ​ខ្ញុំ​ទេ អ្នក​រាល់គ្នា​ក៏​ជួប​ការលំបាក​ដូចគ្នា​។ យើង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ ហើយ​ខ្ញុំ​មិនបាន​ឡើង​ប្រកួត​សោះ​នៅ​ឆ្នាំ​២០២១​។ យ៉ាងណា ខ្ញុំ​មិនបាន​ឃ្លាន​ទៅ​ឆ្ងាយ​ពី​ជំរំ​ហ្វឹកហាត់​ទេ​។

ខ្ញុំ​ត្រូវបាន​ក្រុម​ជម្រើសជាតិ​កោះហៅ​ឲ្យ​ហ្វឹកហាត់​នៅក្រោម​វិធានការ​ទប់ស្កាត់​កូ​វីដ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ថ្នាក់​តំបន់​ដូចជា​កីឡា​ស៊ី​ហ្គេម​ជាដើម​។ យ៉ាងណា យើង​ហ្វឹកហាត់​មិនបាន​ទៀងទាត់​ទេ​។

​សំនួរ​៖ សម្រាប់​ការហ្វឹកហាត់​មួយរយៈ​ពេល​ចុង​ក្រោយនេះ កញ្ញា​ផ្តោតលើ​ជំនាញ​អ្វី​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​?

​នៅ ស្រី​ពៅ​៖ ខ្ញុំ​បាន​កំពុង​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​រយៈពេល​ជិត​មួយឆ្នាំ​។ តាមពិត​ទៅនេះ​មិនមែនជា​ការហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​លើកដំបូង​ទេ​។ ខ្ញុំ​បានចាប់ផ្តើម​ហាត់គុន​ខ្មែរ​តាំងពី​ពោល​គឺជា​មូលដ្ឋាន​ដំបូង​របស់ខ្ញុំ​។ ដូច្នេះហើយ​បានជា​ខ្ញុំ​ចាប់​ផ្តោតលើ​ជំនាញ​នេះ​សា​ថ្មី​។​

​សំនួរ​៖ រហូតមកដល់​ពេលនេះ កញ្ញា​បាន​ហ្វឹកហាត់​ប្រដាល់​អ្វីខ្លះ​ដែរ​?

​នៅ ស្រី​ពៅ​៖ ពីដំបូង​ឡើយ​ខ្ញុំ​ហាត់គុន​ខ្មែរ​ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ល្អ​កណ្តាប់ដៃ ដូច្នេះ​សហព័ន្ធ​កីឡាប្រដាល់​សកល​កោះហៅ​ខ្ញុំ​ចូល​ជម្រើសជាតិ​ប្រដាល់សកល​នៅ​ឆ្នាំ​២០១៨​។ ចាប់ពីពេលនោះ​មក ខ្ញុំ​ក៏​ហ្វឹកហាត់​ជាសំខាន់​ផ្តោតលើ​ជំនាញ​ប្រដាល់សកល និង​បាន​ចេញទៅ​ប្រកួត​តំណាង​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​។ ពេលនោះ​ខ្ញុំ​ទទួលបាន​មេដាយប្រាក់​ជូន​ជាតិ​។

​ក្រោយមក ខ្ញុំ​បាន​ហាត់​ប្រដាល់​គុន​ចម្រុះ​នៅពេល​ខាង ONE Championship ទាក់ទង​ខ្ញុំ​ទៅ​ប្រកួត​។ ដោយ​ប្រកួត​លើក​ទី​១ ខ្ញុំ​បានឈ្នះ​កីឡាការិនី​ថៃ Rika Ishige ហើយ​រឹតតែ​បង្កើន​ការហ្វឹកហាត់​ខ្លាំង​ឡើយ​។ បន្ទាប់​ខ្ញុំ​បាន​ឱកាស​ឡើង​ប្រកួត​នៅ​សង្វៀន​ពិភពលោក​នេះ​ពីរដង​ទៀត ប៉ុន្តែ​ចាញ់​ចាញ់​កីឡាការិនី​ហ្វីលីពីន Priscilla Hertati Lumban Gaol និង​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ឆ្នាំ​២០២០​។ ចាប់ពីពេលនោះ​មក ខ្ញុំ​ក៏បាន​ដកឃ្លា​ចេញពី​គុន​ចម្រុះ​ដោយ​ផ្តោតលើ​គុន​ខ្មែរ​វិញ​។​

​សំនួរ​៖ ចុះ​ហេតុអ្វី​បានជា​កញ្ញា​ប្តូរ​ពី​ប្រដាល់សកល និង​គុន​ចម្រុះ​មក​ផ្តោតលើ​គុន​ខ្មែរ​វិញ​?

​នៅ ស្រី​ពៅ​៖ ខ្ញុំ​បាន​ដូរ​ពី MMA និង​ប្រដាល់សកល​មក​ផ្តោតលើ​គុន​ខ្មែរ​តាំងពី​ដើមឆ្នាំ​២០២១​។ ពីព្រោះ​ខ្ញុំ​ដាក់ចិត្ត​លើ​គោលដៅ​សំខាន់​គឺ​ស្វែងរក​មេដាយ​ជូន​ជាតិ​។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​ពី​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២២​ក្នុងប្រទេស​វៀតណាម​។ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ដូច្នេះហើយ​បានជា​ខ្ញុំ​កំពុង​ផ្តោតលើ​ការហ្វឹកហាត់​ខ្លាំង​។​

ខ្ញុំ​ស្វែង​រកឃើញ​ប្រដាល់​គុន​ខ្មែរ ឬមួយ​ថៃ​នៅ​កីឡា​ស៊ី​ហ្គេម​មិនសូវ​ស្ត្រី​ប្រកួតប្រជែង​ខ្លាំង​ទេ ដោយសារ​ប្រទេស​មួយចំនួន​នៅ​អាស៊ាន​មិនសូវមាន​ស្ត្រី​ខ្លាំង​គុន​ខ្មែរ ឬមួយ​ថៃ​ទេ​។ ដូច្នេះ​ខ្ញុំ​អាចមាន​លទ្ធភាពរ​កមេ​ដាយ​ជូន​ជាតិ​ពី​កីឡា​ស៊ាន​នេះ​បាន​។​

ម្យ៉ាងទៀត ផ្នែក​ប្រដាល់សកល ខ្ញុំ​គិតថា សំបូរ​កីឡាការិនី​ខ្លាំងៗ​ច្រើន​នៅ​ងា​ស៊ាន ដូច្នេះ​មានការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ពិបាក​រក​មេដាយ​ណាស់​។​

​សំនួរ​៖ តើ​កញ្ញា​អាច​ពន្យល់​បានទេ​អំពី​កីឡាប្រដាល់​គុន​ខ្មែរ សកល និង​គុន​ចម្រុះ មួយណា​ពិបាក​ជាង ហើយ​មួយណា​ដែល​កញ្ញា​ចូលចិត្ត​ជាង​?

នៅ ស្រី​៖ និយាយ​ទៅ​កីឡា​ទាំង​៣​ប្រភេទ​នេះ​សុទ្ធតែ​ពិបាក​ដូចគ្នា ហើយ​បើ​យើង​ហ្វឹកហាត់​ឈានដល់​កម្រិត​ដូចគ្នា យើង​នឹង​ខ្លាំង​ដូចគ្នា​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ដោយសារ​ពីដំបូង​ខ្ញុំ​ហ្វឹក​ហាត់គុន​ខ្មែរ ដូច្នេះ​វា​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ ហើយ​មើលទៅ​ស្រួល និង​ចូលចិត្ត​ជាង​។ ម្យ៉ាង​វិញ ខ្ញុំ​មើលឃើញ​ខ្លួនឯង​ថា មិនទាន់​ដល់​កម្រិត​សម្រាប់​ការប្រកួតប្រជែង​ជំនាញ​គុន​ចម្រុះ ឬ​ប្រដាល់សកល​ទេ​។​

​សំនួរ​៖ ប៉ុន្តែ​ហេតុអ្វី​បានជា​កាលពី​ឆ្នាំ​២០១៩ កញ្ញា​សម្រេច​ទៅ​ប្រកួត​គុន​ចម្រុះ​នៅ ONE Championship?

នៅ ស្រី​ពៅ​៖ វា​មាន​កត្តា​ពីរ​យ៉ាង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​សម្រេច​ចូលប្រឡូក​ប្រដាល់​គុន​ចម្រុះ​។ ទី​១ ឱកាស​ហុច​ឲ្យ​។ ពេលនោះ ឬ​រហូតដល់​ពេលនេះ​គឺ​មិនសូវមាន​នារី​ខ្មែរ​ទទួលបាន​ឱកាស​ចូលប្រឡូក​គុន​ចម្រុះ​ទេ ដូច្នេះ​នៅពេល​ខាង ONE ទាក់ទង ខ្ញុំ​ត្រូវតែ​ទទួលយក​។ ទី​២ ខ្ញុំ​ចង់​សាកល្បង​ដើម្បី​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ថា​តើ​ខ្ញុំ​ច​ចាប់​អាជីព​ថ្មី​នេះ​បាន​ដល់​កម្រិតណា​។ ពេលចេញ​ប្រកួត​ដំបូង ហើយ​ទទួលបាន​ជ័យជម្នះ និង​មានការ​គាំទ្រ​ច្រើន​ពី​មហាជន ខ្ញុំ​ពិតជា​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ខ្លាំងណាស់​។

សំនួរ​៖ តើ​អ្វី​ជា​គោលដៅ​សំខាន់​សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខ​?

​នៅ ស្រី​ពៅ​៖ សម្រាប់​ឆ្នាំ​២០២២ និង​២០២៣​ខាងមុខ ខ្ញុំ​មាន​គោលដៅ​ច្បាស់លាស់​ណាស់​គឺ​ដណ្តើម​មេដាយ​ជូន​ជាតិ​ពី​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ហើយ ដូច្នេះ​សម្រាប់​ស៊ី​ហ្គេម​ពីរលើក​ខាងមុខនេះ ខ្ញុំ​ចង់​ប្រើប្រាស់​គុន​ខ្មែរ​ដើម្បី​ទទួលបាន​មេដាយប្រាក់ និង​មាស​ជូន​ជាតិ​។​

ជាពិសេស​ទៀត​នោះ ខ្ញុំ​ចង់​ប្រកួត​គុន​ខ្មែរ ឬ​ឃី​ក​បុក​សី​ង​នៅ ONE Championship​។ នាពេលខាងមុខ បើ​ខាង​ស្ថាប័ន​ប្រដាល់​ពិភពលោក​ទាក់ទង​ខ្ញុំ ខ្ញុំ​ពិចារណា​ប្រកួត​ជំនាញ​ទាំងពីរ​នេះ​។​

​សំនួរ​៖ ចុះ​សម្រាប់​លោកឪពុក​ដែលមាន​ជំងឺ​ប្រចាំកាយ​រហូតដល់​ពេលនេះ មាន​អាការ​យ៉ាងណាដែរ​?

នៅ ស្រី​ពៅ​៖ ជំងឺ​ដាច់​សរសៃ​ក្រពះ​របស់​ពុក​ខ្ញុំ​មួយ​រយៈពេល​ចុងក្រោយ​ប្រសើរ​ជាង​ឆ្នាំមុន​ច្រើន ពីព្រោះ​បាន​ទៅ​មន្ទីរពេទ្យ​ទៀងទាត់​រាល់​ខែ​។ កាលពីមុន​មិនសូវ​បាន​ទៅ​មន្ទីរពេទ្យ​ទៀងទាត់ ហើយ​អការ​ធ្វើទុក្ខ​ខ្លាំង​។ ក្រុមគ្រួសារ​ខ្ញុំ​ត្រូវការ​ប្រុងប្រយ័ត្ន និង​មើលថែ​គាត់​ដិត ពីព្រោះ​មិនអាច​ប្រហែស​បានទេ​។ យ៉ាងណា ការចំណាយ​នៅតែ​លំបាក ពីព្រោះ​ខ្ញុំ​មិនបាន​ឡើង​ប្រកួត​យូរ តែ​ត្រូវ​ការចំណាយ​ច្រើន​រាល់​ខែ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៦ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៦ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services